ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
I. ស្រណោះណាស់ពេលភ្លៀងរលឹម ផ្គរឆ្លើយគ្រឹមៗស្រែកផ្ដាំក្ដាមខ្យង
ស្រណោះណាស់ពេលភ្លៀងរលឹម ផ្គរឆ្លើយគ្រឹមៗស្រែកផ្ដាំក្ដាមខ្យង
ស្រណោះពីរនាក់ដើរត្រសង នាំគ្នាផ្ដោះផ្ដងនៅតាមដងអូរ
ទឹកថ្លាឆ្វេងឃើញមច្ឆាកៀងគូរ ម្ដងៗលឺសូរលលកពោលហៅគ្នា
II. ខ្យល់ត្រជាក់បក់មកម្ដងៗ ត្រជាក់ឆ្អឹងខ្នងឲ្យបងរងា
ខ្យល់ត្រជាក់បក់មកម្ដងៗ ត្រជាក់ឆ្អឹងខ្នងឲ្យបងរងា
ស្រណោះណាស់ពេលជួបគ្នា ស្រណោះកាលគ្រានៅខ្ទមអ្នកតា
មិនហ៊ានប្រាប់ម៉ែខ្លាចគាត់ថា ទើបប្ដឹងអ្នកតា ជួយធ្វើជាសាក្សី
(ភ្លេង~~)
III. ស្រណោះណាស់ពេលភ្លៀងរលឹម ផ្គរឆ្លើយគ្រឹមៗស្រែកផ្ដាំក្ដាមខ្យង
ស្រណោះណាស់ពេលភ្លៀងរលឹម ផ្គរឆ្លើយគ្រឹមៗស្រែកផ្ដាំក្ដាមខ្យង
ស្រណោះពីរនាក់ដើរត្រសង នាំគ្នាផ្ដោះផ្ដងនៅតាមដងអូរ
ទឹកថ្លាឆ្វេងឃើញមច្ឆាកៀងគូរ ម្ដងៗលឺសូរលលកពោលហៅគ្នា
IV. ខ្យល់ត្រជាក់បក់មកម្ដងៗ ត្រជាក់ឆ្អឹងខ្នងឲ្យបងរងា
ខ្យល់ត្រជាក់បក់មកម្ដងៗ ត្រជាក់ឆ្អឹងខ្នងឲ្យបងរងា
ស្រណោះណាស់ពេលជួបគ្នា ស្រណោះកាលគ្រានៅខ្ទមអ្នកតា
មិនហ៊ានប្រាប់ម៉ែខ្លាចគាត់ថា ទើបប្ដឹងអ្នកតា ជួយធ្វើជាសាក្សី
ស្តាប់បទនេះ ស្រណោះណាស់