2017-11-08 11:32
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បញ្ហាដែលមនុស្សប្រុសជួបប្រទះច្រើនជាងគេ គឺការហើមសាច់ប្រូស្តាត Adénome នៅពេលដែលវារីកធំ ទៅតាមអាយុកាល។ ប្រូស្តាតជាទីស្នាក់ការ ដែលប្រជុំច្រើនដោយការដុះដុំ ហើយធ្វើឱ្យមាន Adénome តែជាញឹកញយដុំនោះមិនមែនជាសាច់កាចទេ។ បុរសមួយភាគប្រាំ តែងជួបបញ្ហានេះ។ ចុះឯណាទៅពាក្យថា វាជាការធម្មតាដែលប្រូស្តាតរីកធំទៅតាមវ័យនោះ ? តាមការពិត ប្រសិនបើប្រូស្តាតរីកធំធាត់ទៅប៉ែកខាងក្រៅ នោះប្រូស្តាតមិនមែនជាអ្នកបង្កបញ្ហាមែន។ ផ្ទុយទៅវិញ បើការរីកធំ ដុះឆ្ពោះទៅផ្នែកខាងក្នុង នោះវានឹងធ្វើឱ្យមានផលរំខានប៉ះពាល់ដល់ ដំណើរហូរបញ្ចេញទឹកនោម និងដែលបង្កបង្កើតជារោគសញ្ញាផ្សេងៗទៀត។ ក្នុងករណីបែបនេះ បុរសនឹងជួបបញ្ហានៅពេលបត់ជើងតូច ទឹកនោមបាញ់ចេញខ្សោយ ហើយត្រូវងើបញយដងនៅពេលយប់ ព្រោះតែទំហំនៃប្រូស្តាតមានឥទ្ធិពលទៅលើប្លោកនោម។ នេះជាបញ្ហាដែលមានពាក់ព័ន្ធលើបុរសគ្រប់រូបទាំងអស់។