Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Panha
2017-06-30 05:58

ដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដទាមទារឲ្យអ្នកដឹកនាំ គឺនាយកសាលា ចេះរៀបចំសាលារៀនឲ្យក្លាយជាបរិស្ថានអប់រំ ឬជាមជ្ឈមណ្ឌលដែលបណ្តុះបណ្តាលធនធានមនុស្សពេញលេញដើម្បីសម្រេចគោល ដៅ អប់រំ ដូចជា៖

  • រៀបចំបរិស្ថានសាលារៀនឲ្យក្លាយជាបរិស្ថានកុមារមេត្រីរៀបចំការតុបតែងទាំងក្នុងថ្នាក់ ទាំងក្រៅថ្នាក់ ឲ្យក្លាយជាចំណាប់អារម្មណ៍សិស្សានុសិស្ស។
  • រៀបចំសម្ភារៈបរិក្ខារទាក់ទងការសិក្សា(អគារ បណ្ណាល័យ ថ្នាក់រៀន តុ កៅអី ក្តារខៀន សៀវភៅសិក្សា…)ឲ្យបានគ្រប់គ្រាន់និងមានសុវត្ថិភាល្អ។
  • រៀបចំវិន័យ បទបញ្ជាផ្ទៃក្នុង និងអនុវត្តឲ្យបានល្អប្រសើរ។
  • ធានាឯកភាពសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងមនសិការវិជ្ជាជីវៈ។
  • យកចិត្តទុកដាក់អនុវត្តការប្រជុំក្រុមបច្ចេកទេស ការធ្វើថ្នាក់និទស្សការផលិតសម្ភារៈឧបទេស ការធ្វើកិច្ចតែងការបង្រៀនដើម្បីគុណភាពការបង្រៀននិងរៀន។
  • បង្កើតទំនាក់ទំនងសហគមន៍អង្គការក្រៅរដ្ឋាភិបាល និងសប្បុរសជន ដើម្បីរៀនចំផែនការអភិវឌ្ឍសាលា រៀន និងដោះស្រាយបញ្ហាចំពោះមុខក្នុងស្មារតីសាមគ្គីយោគយល់គ្នា។
  • លើកទឹកចិត្តគ្រូនិងសិស្សឲ្យអនុវត្តភារកិច្ចឲ្យបានល្អព្រមទាំងផ្តល់រង្វាន់ ប័ណ្ណសរសើរ ចំពោះអ្នកមានស្នាដៃ។
  • ទទួលផែនការថ្នាក់លើនិងបន្តផ្សព្ ផ្សាយអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login