2017-12-27 12:00
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ប្រឡងឆមាសថ្នាក់ទី១២ លើទី២ ឆ្នាំ ២០១២
វិញ្ញសាៈ ផែនដី និងបរិស្ថានវិទ្យា
សម័យប្រឡងៈ ២៥ មិថុនា ២០១២
រយៈពេលៈ ៦០នាទី ពិន្ទុៈ ៥០
I.(៦ពិន្ទុ)
១.តើលោកកាលីឡេអូ ហៅតំបន់ងងឹតរាបស្មើនៅលើផ្ទៃព្រះចន្ទថាដូចម្តេច?
២.ហេតុអ្វីបានជាលោកកាលីឡេអូហៅដូច្នេះ?
៣.តាមពិតតើតំបន់នេះជាអ្វី?
II.(៦ពិន្ទុ)
១.តើកាឡាក់ស៊ីមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
២.តើប្រព័ន្ធព្រះអាទិត្យស្ថិតនៅក្នុងប្រភេទមួយណា និងមានឈ្មោះអ្វី?
III.(៨ពិន្ទុ)
១.ដូចម្តេចហៅថាសារធាតុចិញ្ចឹម?
២.តើសារធាតុសំខាន់ពីរសម្រាប់ទ្រទ្រង់ជីវិតគឺអ្វីខ្លះ?
៣.តើវដ្តទាំង៥ដែលមាននៅក្នុងជីវិភូគព្ភគីមីមានអ្វីខ្លះ?
IV.(១០ពិន្ទុ)
១.តើឥន្ធនៈផូស៊ីលមានកំណកំណើតដូចម្តេច?
២.តើឥន្ធនៈផូស៊ីលមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
៣.ហេតុអ្វីបានជាគេចាត់ទុកឥន្ធនៈផូស៊ីលជាប្រភេទធនធាថាមពលមិនកើតឡើងវិញ?
៤.តើឥន្ធនៈមានសារៈសំខាន់យ៉ាងណាខ្លះ សម្រាប់ជីវិភាពរស់នៅ?
V.(១០ពិន្ទុ)
១.ហេតុអ្វីបានជាសមាសធាតុផ្សំរបស់ភពសិលាខុសពីសមាសធាតុផ្សំរបស់ភពឧស្ម័ន?
VI.(១០ពិន្ទុ)
១.តើតេឡេទស្សន៍ជាអ្វី? មានប៉ុន្មានប្រភេទ?
២.តើអ្នកវិទ្យាសាស្ត្រនិយមប្រើតេឡេទស្សន៍ប្រភេទណាជាងគេ? ហេតុអ្វី?
ចម្លើយ
I.(៦ពិន្ទុ)
១.លោកកាលីឡេអូហៅតំបន់ងងឹតរាបស្មើនៅលើផ្ទៃព្រះចន្ទថា ម៉ារីយ៉ា។
២.បានជាលោកកាលីឡេអូហៅដូច្នេះ ព្រោះគាត់យល់ឃើញថាតំបន់ងងឹងរាប់ស្មើនៅលើផ្ទៃព្រះចន្ទជាសមុទ្រ ដែលម៉ារីយ៉ា ជាភាសាឡាតាំងមានន័យថា “សមុទ្រ”។
៣.តាមពិត តំបន់នេះគឺជាសិលាកករឹងដែលកើតឡើងពីលំហូរម៉ាក់ម៉ាដ៏ច្រើនកាលពី ៣ទៅ៤ពាន់លានឆ្នាំមុន។
II.(៦ពិន្ទុ)
១.កាឡាក់ស៊ីមាន៣ប្រភេទគឺ កាឡាក់ស៊ីរាងគូថខ្យង កាឡាក់ស៊ីរាងពងក្រពើ និងកាឡាក់ស៊ីរាងមិនទៀងទាត់។
២.ប្រព័ន្ធព្រះអាទិត្យស្ថិតនៅក្នុង កាឡាក់ស៊ីរាងគូថខ្យង ឈ្មោះ មីលគីវ៉េ។
III.(៨ពិន្ទុ)
១.សារធាតុចិញ្ចឹម គឺជាធាតុគីមីដែលសារពាង្គកាយណាមួយត្រូវការចាំបាច់សម្រាប់រស់នៅ លូតលាស់ និងបន្តពូជ។
២.សារធាតុសំខាន់ពីរសម្រាប់ទ្រទ្រង់ជីវិតគឺ អុកស៊ីសែន និងទឹក។
៣.វដ្តទាំង៥ដែលមានៅក្នុងជីវភូគព្ភគីមីមានៈ វដ្តទឹក វដ្តកាបូន វដ្តអុកស៊ីសែន វដ្តផូស្វរ និងវដ្តអាសូត។
IV.(១០ពិន្ទុ)
១.ឥន្ធនៈផូស៊ីលទាំងអស់កើតឡើងពីសាកសពនៃសារពាង្គកាយចាស់ៗដែលកប់នៅក្នុងដី ហើយឥន្ធនៈផូស៊ីលមានប្រភេទផ្សេងៗគ្នាដែលកកើតឡើងតាមមធ្យោបាយផ្សេងៗនិងប្រភេទសារពាង្គកាយផ្សេងៗគ្នា។ ប្រេងឆៅនិងឧស្ម័នធម្មជាតិកកើតឡើងពីសាកសពនៃមីក្រូសារពាង្គកាយរស់នៅបានសមុទ្រ ហើយបំបែកធាតុនិងក្លាយជាផ្នែកមួយនៃកម្ទេចកំណបាតសមុទ្រ។ ឆ្លងតាមការប្រែប្រួលនិងគីមីរាប់លានឆ្នាំក្រោយមកសាកសពទាំងនេះបានក្លាយទៅជាប្រេងឆៅនិងឧស្ម័ន។ ក្រោយមកសិលាជាច្រើបានគ្របពីលើសិលាដែលផ្ទុកឥន្ធនៈផូស៊ីលបន្តិចម្តងៗ។ ក្រោមសម្ជាធដែលសង្គត់ពីលើសិលា និងកម្ទេចកំណកាន់តែកើនឡើងឥន្ទនៈផូស៊ីលបានជ្រាបចូលតាមស្នាមប្រេះនិងរន្ធនៃសិលា។ កំណកំណើតប្រេងឆៅនិងឧស័្មនធម្មជាតិបាននឹងកំពុងដំណើរការសាកសពមីក្រូសារពាង្គដែលរស់នៅបានសមុទ្របច្ចុប្បន្នអាចនឹងក្លាយទៅជាប្រេងឆៅ និងឧស័្មនធម្មជាតិក្នុងរយៈពេលរាប់លានឆ្នាំខាងមុខ។
២.ឥន្ទនៈផូស៊ីលមានបីប្រភេទគឺៈ
៣.បានជាគេចាត់ទុកឥន្ទនៈផូស៊ីលជាធនធានមិនកើតឡើងវិញ ព្រោះវាជាធនធានធម្មជាតិដែលប្រើប្រាស់អស់ទាំងស្រុង ឬវាកើតឡើងវិញយ៉ាងយឺតក្នុងរយៈពេលរាប់លានឆ្នាំ។
៤.ឥន្ទនៈផូស៊ីលមានសារសំខាន់សម្រាប់ជីវភាពរស់នៅដូចជាៈ
V.(១០ពិន្ទុ)
បានជាសមាសធាតុផ្សំរបស់ភពឧស្ម័នយក្សខុសពីសមាសផ្សំរបស់ភពសិលា ព្រោះដោយសារនៅពេលភពឧស្ម័នយក្សទាំងឡាយណារីកដល់ទំហំធំល្មមទំនាញរបស់ពួកវាមានកម្លាំងខ្លាំងគ្រប់គ្រាន់ដើម្បីចាប់យកឧស្ម័ន ណេប៊ុយឡា អ៊ីដ្រូសែន និងអេល្យ៉ូម។ ចំណែកភពនៅជិតព្រះអាទិត្យ មានកម្តៅក្តៅខ្លាំងមិនអាចឲ្យឧស្ម័នស្ថិននៅនឹងភពបាន។ ដូចនេះភពក្នុង ឬភពសិលាផ្សំឡើងភាគច្រើនពីរូបធាតុសិលា ចំណែកឯភពក្រៅឬភពឧស្ម័នយក្សផ្សំឡើងភាគច្រើនពីឧស្ម័ន។
VI.(១០ពិន្ទុ)
១.តេឡេទស្សន៍ គឺជាឧបករណ៍សម្រាប់ទាញរូបភាពវត្ថុដែលនៅឆ្ងាយឲ្យមើលឃើញជិត។ តេឡេទស្សន៍មានពីរប្រភេទគឺៈ
២.អ្នកវិទ្យាសាស្រ្តនិយមប្រើតេឡេទស្សន៍ចំណាំងផ្លាត ព្រោះកញ្ចករបស់វាធំដែលប្រមូលពន្លឺបានច្រើនហើយល្អ និងកញ្ចប់ចំណាំងផ្លាត ពន្លឺបានគ្រប់ពណ៍ទៅកន្លែងដូចគ្នាហើយឡង់ទីផ្តុំពណ៍ពន្លឺនៅចម្ងាយខុសគ្នាបន្តិច។ ចំណែកឯតេឡេទស្សន៍ចំណាំងបែរ ប្រសិនបើឡង់ទីនេះមានទំហំធំពេក គឺជាហេតុផលដែលតារាវិទូភាគច្រើនប្រើតេឡេទស្សន៍ចំណាំងផ្លាត។