2017-12-28 11:22
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ប្រឡងឆមាសថ្នាក់ទី១២ លើទី១ ឆ្នាំ ២០១២
វិញ្ញសាៈ ផែនដី និងបរិស្ថានវិទ្យា
សម័យប្រឡងៈ ១៩ មិនា ២០១២
រយៈពេលៈ ៦០នាទី ពិន្ទុៈ ៥០
I.(៧ពិន្ទុ)
តើអ្នកវិទ្យាសាស្ត្រប្រើវិធីអ្វីខ្លះដើម្បីចាក់ថ្នាក់ប្រភេទសិលា? តើគេចាត់ថ្នាក់សិលាជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
II.(៨ពិន្ទុ)
តើសំណឹកជាអ្វី? ចូររាប់ឈ្មោះភ្នាក់ងារសំណឹកសំខាន់ៗនៅលើផ្ទៃផែនដីឲ្យបានចំនួន៦។
III.(៨ពិន្ទុ)
តើរយៈពេលរង្វិលជុំរបស់ភពមួយណាឆាប់ជាងគេ និងភពមួយណាយូរជាងគេ? ហេតុអ្វី?
IV.(៨ពិន្ទុ)
គេអាចសម្គាល់រ៉ែតាមរយៈអត្តសញ្ញាណអ្វីខ្លះ? តើរ៉ែលោហៈនិងរ៉ែអលោហៈមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ?
V.(៩ពិន្ទុ)
១.គេសង្គេតឃើញទីតាំងព្រះអាទិត្យម្តងស្ថិតនៅទិសខាងជើង និងម្តងស្ថិតនៅទិសខាងត្បូង។ តើបណ្តាលមកពីមូលហេតុអ្វីខ្លះ?
២.ដូចម្តេចហៅថាបាតុភូតសូរ្យគ្រាស ចន្ទគ្រាស?
VI.(១០ពិន្ទុ)
១.នៅប្រទេសកម្ពុជាមានដីប៉ុន្មានប្រភេទ? អ្វីខ្លះ?
២.តើដីប្រភេទមួយណាដែលអនុគ្រោះដល់ដំណាំកៅស៊ូ និងដំណាំហូបផ្លែ? ហើយដីប្រភេទនេះមានក្នុងខេត្តណាខ្លះ?
ចម្លើយ
I.(៧ពិន្ទុ)
ក.អ្នកវិទ្យាសាស្ត្រចាត់ថ្នាក់សិលាដោយអាស្រ័យលើរបៀបនៃការកកើតនិងលក្ខណៈវិនិច្ឆ័យពីរគឺ សមាសធាតុ និងវាយភាព។
ខ.គេចាត់ថ្នាក់សិលាជាបីប្រភេទ គឺសិលាម៉ាក់ម៉ា សិលាកម្ទេចកំណ និងសិលាប្រែកំណើត។
II.(៨ពិន្ទុ)
សំណឹក គឺជាលំនាំនៃកម្លាំងធម្មជាតិដែលធ្វើឲ្យសិលានិងដីពុកផុយហើយផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត។ ភ្នាក់ងារសំណឹកសំខាន់ៗនៅលើផ្ទៃផែនដីមានដូចជាព្រះអាទិត្យ កំណក ទឹកភ្លៀង ទឹកហូរ ទឹកកក ខ្យល់ និងសមុទ្រ។
III.(៨ពិន្ទុ)
រយៈពេលរងិលជុំរបស់ភពដែលឆាប់ជាងគេ និងយូរជាងគេគឺៈ
IV.(៨ពិន្ទុ)
ក.គេកំណត់សម្គាល់អត្តសញ្ញាណបាន ដោយត្រូវប្រើគោលការណ៍វិទ្យាសាស្ត្រដើម្បីធ្វើតេស្តរ៉ែទាំងនោះដោយសង្គេតលើ ពណ៍ ស្នាម ពណ៍ផ្លេកលោហៈ ដង់ស៊ីតេ ភាពរឹង ប្រព័ន្ធគ្រាប់ក្រាម ស្នាមប្រេះ និងបំណែក។
ខ.រ៉ែលោហៈ និងរ៉ែអលោហៈមានលក្ខណៈខុសគ្នាត្រង់ៈ
V.(៩ពិន្ទុ)
១.គេសង្គេតឃើញទីតាំងព្រះអាទិត្យម្តងស្ថិតនៅទិសខាងជើង និងម្តងស្ថិតនៅទិសខាងត្បូង បណ្តាលមកពីអ័ក្សរង្វិលខ្ញាល់របស់ផែនដីស្ទើរតែរត់ត្រង់លើបន្ទាត់តែមួយជាមួយផ្កាយប៉ូលខាងជើង ហើយវាទ្រេតក្នុងមុំ 23027” ហើយនឹងដំណើររង្វិលជុំរបស់ផែនដីវិលជុំវិញព្រះអាទិត្យ។
២.ដែលហៅថា
VI.(១០ពិន្ទុ)
១.នៅប្រទេសកម្ពុជាមានដី៥ប្រភេទគឺ៖
២.ប្រភេទដីដែលអនុគ្រោះដល់ដំណាំកៅស៊ូ និងដំណាំហូបផ្លែគឺ ដីក្រហម ឬដីសិលាបាសាល់។ ដីប្រភេទនេះស្ថិតនៅខ្ពង់រាប់ទាបៗក្នុងខេត្តកំពង់ចាមនិងក្រចេះ ខេត្តបៃលិន ខ្ពង់រាបបរកែវ និងឆ្លូងលើ។