Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
General Knowledge
2017-07-01 21:43

ដើមកំណើតលទ្ធិប្រជាធិបតេយ្យមានដំណើរដូចតទៅ៖

ពាក្យប្រជាធិបតេយ្យដំបូងឡើយបានចាប់ផ្តើមចេញពីគំនិតទស្សនៈវិជ្ជានិងមយោបាយនាសម័យបុរាណរបស់ប្រទេសក្រិចដោយលោក Cleisthenes នៅឆ្នាំ៥០៧ BCE។ លោកត្រូវបានចាត់ទុកជាបិតាធិបតេយ្យនៃប្រជាជនអាតែន។ បន្ទាប់ពីការដួលរលំរបបផ្តាច់ការ លោកបានលើកសំណើរអាយមានការកែទំរង់ទាំងស្រុងនៃប្រព័ន្ធរដ្ឋាភិបាល ហើយក្រោយមកសំណើរនេះត្រូវបានអនុម័តដោយសភាក្រិច។ បន្ទាប់មកលោកក៏ជាអ្នកលើកឡើងនូវគោលការណ៏សមភាពនៃសិទ្ធិចំពោះមនុស្សគ្រប់រូបតាមរយៈការពង្រីកឱកាសឬសិទ្ធិប្រើអំណាចទៅអោយប្រជាពលរដ្ឋកាន់តែច្រើន។ ក្នុងកំឡុងពេលនោះពាក្យប្រជាធិតេយ្យ (ពលរដ្ឋជាអ្នកកាន់អំណាច) ត្រូវប្រើប្រាស់ជាលើដំបូងដោយអ្នកអាតែន ដើម្បីកំណត់ប្រព័ន្ធថ្មីរបស់រដ្ឋាភិបាល។ ដើមបង្អស់វាមានចរិកលក្ខណៈពីរដាច់ពីគ្នា៖
ទី១ មានការជ្រើសរើសតាមក្រុមនៃប្រជាពលរដ្ឋធម្មតាអោយចូលធ្វើការងាររដ្ឋាភិបាលនិងតុលាការ។

ទី២ ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិបញ្ចេញមតិនិងបោះឆ្នោតសភា។ ប៉ុន្តែសិទ្ធិទាំងនេះត្រូវបានផ្តល់អោយតែបុរសដែលមានដើមកំណើតចេញពីម្តាយដែលកើតនៅក្រុងអាតែនតែប៉ុណ្ណោះ ហើយសិទ្ធិទាំងនោះមិនត្រូវបានផ្តល់ឲ្យស្ត្រី ទាសករ និង ជនបរទេសឡើយ។ ការអភិវឍ្ឍន៏នៃលទ្ធិប្រជាធិបតេយ្យដែលតំរូវអោយអំណាចទាំងអស់នោះប្រគល់ដល់ដៃប្រជាជន។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login