ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ឧទ្យានដងព្រែក ជាទីកន្លែងទេសចរណ៌ដែលមិនគួររំលង។ យើងអាច ជិះខ្សែរ៉កឆ្លងកាត់ព្រែក ចែវទូក(កាយ៉ាក់)លេងនៅតាមដងព្រែក។
សកម្មភាពជិះខ្សែរ៉ក
ជិះខ្សែរ៉ក មានសុវត្ថិភាព ដោយមានឧបករណ៌ការពារបានគ្រប់គ្រាន់និងគួអោយទុកចិត្តបាន។ ដំបូងមានអារម្មណ៌ភ័យដែរ ដោយសារតែត្រូវឡើងទៅលើដើមឈើកំពស់ប្រហែល១០ម៉ែត្រជាង ចំងាយក៏ឆ្ងាយ ពុំសូវចេះហែលទឹក ហើយមិនដែលធ្លាប់ជិះពីមុនទេ តែខ្ញុំព្យាយាមសាកល្បងនូវអ្វីដែលមិនធ្លាប់ធ្វើ។
តម្លៃសំបុត្រៈ ៣០ ០០០៛ ក្នុង១ដង។
សកម្មភាពចែវទូក
មានសូវជាមានទំនុកចិត្តក្នុងការចែវទូកប៉ុន្មានទេ ព្រោះទូកមានទំហំតូច អាចនឹងលិចបើគ្មានលំនឹងគ្រប់គ្រាន់ ម៉្យាងទៀតក៏មិនដែរជិះពីមុនដែរ។ ខ្ញុំជិះគ្នាពីរនាក់ ហើយព្យាយាមរក្សាលំនឹង បន្ទាប់មកក៏ចាប់ផ្តើមចែវទៅមុខ ចែវបន្តើរ និយាយគ្នាបន្តើរដើម្បីបន្លប់ការផិតភ័យ ហើយក្រោយមកពួកយើងអាចគ្រប់គ្រងលំនឹងបានល្អ ហើយបានចែវលេងកំសាន្តតាមសប្បាយក្នុងរយៈពេលមួយម៉ោង ដោយគ្មានបញ្ហា។
តម្លៃសំបុត្រៈ ១ម៉ោង ២០ ០០០៛ ក្នុង១ទូកជិះបាន២នាក់។
វិឌីអូបន្ថែមអំពី ឧទ្យានដងព្រែក