Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
General Knowledge
2017-07-01 22:36

ផលប្រយោជន៍បានមកពីវិស័យទេសចរណ៏មាន២ផ្នែកដូចជា៖

ក. ផលប្រយោជន៏នៃទេសចរណ៏អន្តរជាតិៈ

  • បង្កើតចំនូល និងការផ្លាស់ប្តូរជាមួយបរទេស
  • បង្កើតអាជីពដោយផ្ទាល់ជាមួយក្រុមហ៊ុនទេសចរណ៏ និងដោយប្រយោលក្នុងបណ្តាផ្នែកក្រុមហ៊ុនផ្គត់ផ្គង់សេវា
  • វិភាគទានដល់ចំណូលរដ្ឋ
  • ជួយទទួលខុសត្រូវលើ ហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើប្រាស់ដោយគមនាគមន៏ទាំងមូល
  • ជំរុញការពង្រីកមែកធាង សេដ្ឋកិច្ចផ្សេងៗទៀតដូចជា វិស័យកសិកម្ម សិប្បកម្ម ជល់ផល..
  • ជួយរក្សាប្រពៃណី វប្បធម៍ និងអត្តសញ្ញាណជាតិ
  • ធ្វើឲ្យប្រសើរនូវកំរឹតជីវិភាពរស់នៅរបស់សង្គម
  • ពង្រើកអត្ថន័យនៃមោទភាពលើកេរ្តិ៍ដំណែលជាវប្បធម៍របស់ជាតិ
  • ជួយអភិវឍ្ឍ និងរក្សានូវបណ្តាវប្បធម៍
  • ជួយបង្ហាញ និងទទួលខុសត្រូវអភិរក្សតំបន់ធម្មជាតិ និងជីរិតសត្វព្រៃ
  • ផ្តល់ឱកាសសំរាប់ការផ្លាស់ប្តូរវប្បធម៍អន្តរជាតិ
  • ជួយបង្កើតគុណភាពបរិស្ថាននៃតំបន់នោះ
  • ជួយបង្កើនការយល់ដឹងអំពីបរិស្ថានក្នុងស្រុក

ខ. ផលប្រយោជន៏នៃទេសចរណ៏ក្នុងស្រុកៈ

  • ផ្តល់នូវសម្បទារលើកទឹកចិត្ត ការអប់រំ និងការលំហែកំសាន្ត ព្រមទាំងបណ្តាសកម្មភាពដ៏ទៃទៀតសំរាប់ប្រជាពលរដ្ឋ បូកបញ្ចូលទាំងយុវវ័យ និងបុគ្គលិកដែលចូលនិវត្តន៏
  • ផ្តល់ប្រាក់ចំណូលចូលរដ្ឋ
  • អភិវឍ្ឍលើការយល់ដឺង និងការស្វែងយល់អំពីរប្បធម៍ជាតិ និងកេរ្តិ៍ដំណែលបរិស្ថានព្រមទាំងពង្រឹងអត្ថន័យលើអត្តសញ្ញាណជាតិ
  • ជួយអភិវឍ្ឍលើការយល់ដឹង និងគោរពវប្បធម៍តំបន់ផ្សេងៗគ្នា
  • ធ្វើការបែងចែកចំណូលបន្តពី ក្រុងទៅតំបន់ជនបទ និងបែងចែកបន្ថែមទៅតំបន់ដាច់ស្រយាល់។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login