Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Triger
2017-07-02 03:13

គេធ្វើបុណ្យពិសាខបូជានៅថ្ងៃ ១៥កើត ខែពិសាខជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះគេប្រារព្ធឡើងដើម្បី៖

  • រំលឹកខួបថ្ងៃព្រះពុទ្ធប្រសូត។ គឺព្រះពុទ្ធបានប្រសូតនៅថ្ងៃសុក្រ ១៥កើតខែពិសាខ ឆ្នាំច មុនគ្រិស្តសករាជ ៦២៣ឆ្នាំ។
  • រំលឹកខួបថ្ងៃព្រះពុទ្ធបានត្រាស់ដឹង។ ព្រះពុទ្ធបានត្រាស់ដឹងនៅថ្ងៃពុធ១៥កើត ខែពិសាខ ឆ្នាំរកា មុនគ្រិស្តសករាជ ៥៨៨ឆ្នាំ។
  • រំលឹកខួបថ្ងៃដែលព្រះពុទ្ធចូលបរិនិព្វានក្នុងព្រះជន្ម ៨០វស្សា គឺព្រះពុទ្ធចូលនិព្វានៅថ្ងៃអង្គារ១៥កើត ខែពិសាខ ឆ្នាំម្សាញ់មុនគ្រិស្តសករាជ៦៥៣ឆ្នាំ។

សរុបមក ដោយបុណ្យនេះសុទ្ធដែប្រារព្ធឡើងត្រូវនឹងថ្ងៃ ១៥កើតខែពិសាខ ទើបគេអោយឈ្មោះថាបុណ្យពិសាខបូជា។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login