មាត្រាទី១ចែងអំពីទិសដៅមាន៤ចំនុច៖
- រក្សាសន្តិភាពនិងសន្តិសុខពិភពលោកដោយចាត់វិធានការយ៉ាងមានប្រសិទ្ធភាព ដើម្បីបង្ក្រាបនិងបញ្ជៀសរាល់ការគំរាមគំហែងសន្តិសុខព្រមទាំងធ្វើការគាបសង្កត់រាល់អំពើរំលោភ ឬធ្វើអោយខូចដល់សន្តិភាពពិភពលោក។
- ពង្រីកទំនាក់ទំនងមិត្រភាពរវាងប្រជាជាតិទាំងឡាយ ដោយឈរលើការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ និងចាត់វិធានការណ៏ផ្សេងៗដើម្បីពង្រឹងសន្តិភាព។
- ធ្វើអោយមានសហប្រតិបត្តិការណ៏អន្តរជាតិផ្សេងៗ ខាងផ្នែកសេដ្ឋកិច្ច សង្គម ប្រាជ្ញា និងមនុស្សធម៍ដោយគ្មានការប្រកាន់ពូជសាសន៏ ភេទ ភាសានិងសាសនា។
- ស្ថិតនៅក្នុងក្របខណ្ឌ័ដែលប្រជាជាតិនានាខិតខំប្រឹងប្រែងឆ្ពោះទៅរកសេចក្តីបញ្ចប់រួម។