សកម្មភាពទីផ្សារចម្រុះមាន៖
- ការកំណត់ផលិតផល ៖ កំណត់ប្រភេទទំនិញឬសេវាដែលត្រូវបង្កើតដើម្បីផ្គត់ផ្គង់ដល់ក្រុមអតិថិជនគោលដៅ។
- ការកំណត់ថ្លៃ ៖ អ្នកគ្រប់គ្រងត្រូវសម្រេចចិត្តកំណត់ថ្លៃឲ្យបានត្រឹមត្រូវដើម្បីទទួលបានប្រាក់ចំណេញជាអតិបរិមា។
- ការចែកចាយ ៖ ជ្រើសរើសទីតាំង ឬច្រកបែងចែកផលិតផល ដើម្បីងាយស្រួលក្នុងការចែកចាយឲ្យដល់អតិថិជនគោលដៅ
- ការផ្សព្វផ្សាយ ៖ គឺជាការផ្សាយនូវផលិតផលរបស់ខ្លួនដើម្បីប្រាប់ទៅដល់អតិថិជនគោលដៅឲ្យបានដឹង។ អាចផ្សាយតាមរយៈការលក់ផ្ទាល់ ការផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងសាធារណៈការជំរុញការលក់...។ ឯកសារយោង KH Study Online - YouTube