Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦-  តើការលើកទឹកចិត្តសំដៅដល់អ្វី ?

១៧- តើការទទួលខុសត្រូវចម្បងសំដៅដល់អ្វី ?

១៨- តើការទទួលខុសត្រូវរួមគ្នាសំដៅដល់អី្វ ?

១៩- តើការទទួលដោយប្រឹក្សាយោបល់សំដៅដល់អ្វី ?

២០- តើការទទួលស្គាល់គុណភាពសំដៅដល់អ្វី ?

ចម្លើយ

១៦- ការលើកទឹកចិត្ត សំដៅដល់រង្វាន់ដែលផ្តល់ដោយក្រសួងទេសចរណ៍ ក្រោមមាត្រា២៦ សម្រាប់ជាការលើកទឹកចិត្តដល់បណ្តាអាជីវកម្មទេសចរណ៍ ឬបុគ្គលដែលមានស្នាដៃ​ ក្នុងការរៀបចំបានល្អពិសេសៗនូវផលិតផល ឬសេវាកម្មទេសចរណ៍ ហើយឆ្លើយតបតាមស្តង់ដារធានាគុណភាពផលិតផល ឬសេវាកម្មទេសចរណ៍ ។

១៧- ការទទួលខុសត្រូវចម្បង សំដៅដល់សមត្ថកិច្ចគ្រប់គ្រងផ្ទាល់របស់ក្រសួងទេសចរណ៍ ក្នុងការទទួលខុសត្រូវដឹកនាំគ្រប់គ្រងកិច្ចអភិវឌ្ឍផ្នែកសំខាន់ៗនៃឧស្សាហកម្មទេសចរណ៍ និងដឹកនាំចេញបទប្បញ្ញត្តិគ្រប់គ្រង និងផ្តល់អាជ្ញាបណ្ណទេសចរណ៍ ដូចមានចែងក្នុងមាត្រា១០ មាត្រា៣០ (ក) ក្រោមជំពូកទី៣ និងជំពូកទី៥នៃច្បាប់ស្តីពីទេសចរណ៍ ។

១៨- ការទទួលខុសត្រូវរួមគ្នា សំដៅដល់សមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ដែលត្រូវសហការជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធក្នុងការទទួលខុសត្រូវគ្រប់គ្រងរួមគ្នា នូវបណ្តាផ្នែកដែលប៉ះពាល់ទៅលើ ឬទទួលរងការប៉ះពាល់ដោយឧស្សាហកម្មទេសចរណ៍ ដោយចេញបទប្បញ្ញត្តិរួមគ្នាដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ដូចមានចែងក្នុងមាត្រា១១ មាត្រា៣០ (ខ) ក្រោមជំពូកទី៣ និងជំពូកទី៥នៃច្បាប់ស្តីពីទេសចរណ៍​ ។

១៩- ការទទួលដោយប្រឹក្សាយោបល់ សំដៅដល់ការទទួលខុសត្រូវរបស់ក្រសួងទេសចរណ៍ ក្នុងការធានាឲ្យបាននូវនិរន្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ ដោយធ្វើការផ្តល់យោបល់ផ្នែកជំនាញទេសចរណ៍ ជូនក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដែលការងាររបស់គេប៉ះពាល់ទៅលើ ឬទទួលរងការប៉ះពាល់ដោយឧស្សាហកម្មទេសចរណ៍​ ដូចមានកំណត់ក្នុងមាត្រា១២ មាត្រា៣០ (គ) ក្រោមជំពូកទី៣ និងជំពូកទី៥នៃច្បាប់ស្តីពីទេសចរណ៍ ។

២០- ការទទួលស្គាល់គុណភាព សំដៅដល់វិញ្ញាបនបត្រដែលចេញដោយក្រសួងទេសចរណ៍ ឬដែលចេញដោយសមាគមនឧស្សាហកម្មទេសចរណ៍ ដើម្បីបញ្ជាក់ទទួលស្គាល់គុណភាពផលិតផល ឬសេវាកម្មទេសចរណ៍ដែលបានឆ្លើយតបទៅនឹងស្តង់ដារធានាគុណភាព កំណត់ដោយក្រសួងទេសចរណ៍ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login