ប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ជាមួយប្រទេសជប៉ុនមាន សហរដ្ឋអាមេរិក ប្រទេសនៅអាស៊ី (ពិសេសប្រទេសឧស្សាហកម្មថ្មី) និងសហភាពអឺរ៉ុប។
- ផលិតផលនាំចេញមាន៖ រថយន្ត ម៉ាស៊ីនថតសម្លេង ប្រដាប់ផ្សាយសម្លេង (ម៉ាញេតូស្តុប) គ្រឿងសម្ភារៈបរិក្ខារ គ្រឿងផ្គុំអេឡិចត្រូនិច សឺមីកុងឌុចទ័រ គ្រឿងផ្គុំខ្នាតតូចនៃកុំព្យុទ័រ និងមនុស្សយន្ត។
- ផលិតផលនាំចូលមាន៖ ផលិតផលអាហារ ថាមពល (ប្រេងកាត ឧស្ម័នធម្មជាតិ ធ្យូងថ្ម) រូបធាតុដើមឧស្សាហកម្ម (រ៉ែដែក អាលុយមីញូមម៉ង់កាណែស) និងគ្រឿងបរិក្ខារជាច្រើន។