Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Neang
2017-07-06 02:06

អត្ថន័យ​ព្រហ្មមុខ​បួន​នៅ​ប្រាសាទ​បាយ័ន​៖

  • តំណាង​ឲ្យ​ព្រហ្ម​វិហារ​ធម៌​ទាំង​៤​មេត្តា ករុណា មុទិតា ឧបេក្ខា
  • ជាមុខ​របស់​ព្រះ​ពោធិសត្វ​លោកេស្វរៈ ឬ អវលោកេស្វរៈ តំណាង​ឲ្យ​ព្រះ​បាទជ័យ​វរ្ម័នទី៧
  • មុខបួនៈ វង់​ភ័ក្រ្ត​ញញឹម​ប្រិមប្រិយ​ ភ្នែក​ព្រឹមៗ​ សំឡឹង​ចុះ​ក្រោម៖

ញញឹម​

  • ញញឹម ក្នុង​ក្ដី​សង្ឃឹម​ប្រកប​ដោយ​ភាព​អាថ៌កំបាំង​តាម​រយៈ​បបូរ​មាត់​ ព្រោះ​ព្រះ​ពោធិសត្វ​បាន​ស្ថិត​នៅ​លើ​ជីវិត​របស់​សត្វ​លោក។
  • ញញឹម​ ព្រោះ​ព្រះអង្គ​បាន​បង្រួប​បង្រួម​ឲ្យ​មាន​សន្តិ​ភាព​ បាន​ស្វែង​រក​សេចក្ដី​ស្ងប់​ ឈ្នះ​ខ្លួន​ឯង​ ឈ្នះ​លើបុគ្គល​បាប​ធម៌...។
  • ញញឹម​ ព្រោះ​ឃើញ​វប្បធម៌​ អរិយធម៌​សម័យ​នោះ​រុងរឿង​។
  • ញញឹម​ ព្រោះ​ព្រះ​អង្គ​បាន​ប្រោស​សត្វ​លោក​ឲ្យឆ្លង​ផុត​ពី​សេចក្ដី​ទុក្ខ​ និង​ផ្លូវ​រំលត់​ទុក្ខ​។​

ភ្នែក​ព្រឹមៗ

  • គឺ​ជា​កាយវិការតាំង​សមាធិ​ ហៅថា​ មុទ្រៈ​របស់​ព្រះ​សម្មាសម្ពុទ្ធ។
  • ប្រើ​បញ្ញា​ចក្ខុ​ដែល​អាច​មើល​ឃើញ​វែង​ឆ្ងាយ​គ្មាន​ទី​កំណត់​ ខុសពី​ការ​ប្រើ​មំស​ចក្ខុ​ ដែល​អាច​មើល​ឃើញ​ក្នុង​ចម្ងាយ​មួយ​មាន​កំណត់។​​
  • គឺ​ជា​ការ​ប្រមើល​មើល​ពី​ជីវិត​សត្វ​លោក​ដែល​មាន​ភ័ព្វ​ និង​ឥត​ភ័ព្វ។

ប្រាសាទ​បាយ័ន​កសាង​ឡើ​ង​ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧ក្នុង​គ.ស. ១១៨១-១២១៩។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login