Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Neang
2017-07-06 02:10

      ការ​សិក្សា​ពី​វប្បធម៌-អរិយធម៌​ខ្មែរ​ អាច​ឲ្យ​អ្នក​មាន​ចំណេះ​ដឹង​ ចំណេះ​ធ្វើ​ ចំណេះ​អប់​រំ​ និង​ចំណេះ​ចេះ​រស់​នៅ​ក្នុង​សង្គម​ដូចតទៅ៖

+ ចំណេះ​ដឹង​

  • ជំនឿ​ សាសនា​ បច្ចេក​ទេស វិទ្យា​សាស្រ្ត​ អក្សរ​សាស្រ្ត​
  • ផ្សព្វ​ផ្សាយ​ អក្សរ​សិល្ប៍ សិល្បៈ ព័ត៌មាន​ វិទ្យុ ទូរទស្សន៍
  • អភិវឌ្ឍការ​អប់​រំ​ សីលធម៌​ គុណ​ធម៌​ កីឡា ល្បែង​ប្រជា​ប្រិយ ល្បែង​កំសាន្ត…

+ ចំណេះ​ធ្វើ

  • មុខ​របរ​វិជ្ជាជីវៈ​ (សេដ្ឋកិច្ច​ កសិកម្ម​ ឧស្សាហកម្ម ពាណិជ្ជកម្ម​ សង្គម​កិច្ច​ សន្តិសុខ​ សុខភាព ការងារ​នយោបាយ)
  • ប្រដាប់​ប្រដា​អ្វី​ដែល​ជា​តម្រូវ​ការ​របស់​មនុស្ស​បម្រើ​ឲ្យ​សង្គម​មនុស្ស​
  • ចំណី​អាហារ​ សំលៀក​បំពាក់​។ល។

+ ចំណេះ​អប់​រំ​

  • ចរិត​ស្លូតបូត​ សុភាពរាបសា​​ តែ​ម៉ឺង​ម៉ាត់​ចំពោះ​ការងារ​
  • មាន​ស្មារតី​តស៊ូ​ស្រលាញ់​វប្បធម៌ជាតិ​
  • កសាង​មនុស្ស​ពេញលេញ​ គឺពលរដ្ឋ​ថ្លៃថ្នូរ ពលករ​ជំនាញ។

+ ចំណេះ​ចេះ​រស់​នៅ​

  • ការរស់​នៅ​ក្នុង​មនុស្ស​ ប្រកប​ដោយ​របៀប​រៀប​រយ​អាច​រស់​នៅ​ជាមួយគ្នា​ តាម​ច្បាប់​ទំនៀម​ទម្លាប់​ត្រឹម​ត្រូវ​ល្អ។
  • ច្បាប់​ទម្លាប់​គ្រប់​គ្រង​ល្អតាម​បែប​លទ្ធិ​ប្រជា​ធិបតេយ្យ​ (នីតិ​រដ្ឋ)
  • អង្គការ​ស្ថាប័ន​ផ្សេងៗ​ សុទ្ធ​តែទ្រទ្រង់​ច្បាប់​ ​និង​គោរព​ច្បាប់​ ចំណេះ​អប់រំ​ និង​ចំណេះ​ចេះ​រស់​នៅ។ កត្តា​ទាំង​អស់​ខាងលើ​នេះវ​មិនអាច​កាត់​ផ្ដាច់​ពីគ្នា​បាន​ឡើយ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login