ក) គ្រូបង្រៀនត្រូវមានលក្ខណៈសម្បត្តិដូចតទៅ៖
+ រូបសម្បត្តិ
- កាយសម្បទាមាំមួន
- រូបរាងកាយសមរម្យ (សំឡេង អវៈយវៈគ្រប់គ្រាន់ កម្ពស់...)
- សុខភាពល្អ
+ ចរិយាសម្បត្តិ
- ឥរិយាបថទន់ភ្លន់ ម៉ឺងម៉ាត់ប្រកបដោយ សីលធម៌ជាអ្នកអប់រំ
- សំដីពីរោះផ្អែមល្ហែមសម្លៀកបំពាក់សមរម្យជាគ្រូបង្រៀន
- ចិត្តគំនិតស្មោះត្រង់ យុត្តិធម៌ ព្រហ្មវិហារធម៌...
- មនសិការវិជ្ជាជីវៈជាគ្រូបង្រៀន
+ ចំណេះដឹង
- មានចំណេះដឹងទួទៅទូលំទូលាយ
- ចំណេះដឹងឯកទេសច្បាស់លាស់ និងមានលក្ខណៈវិទ្យាសាស្រ្ត
- ចំណេះដឹងគរុកោសល្យ និងមានវិធីសាស្រ្ត ល្បិចបង្រៀនយ៉ាងប៉ិនប្រសប់
+ ចំណេះធ្វើ
- ទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត
- ចេះរស់នៅជាគម្រូល្អនៅក្នុងគ្រួសារ សាលារៀន និងសង្គម
ខ) សកម្មភាព
- យកចិត្តទុកដាក់ដល់សិស្ស (មានទំនាក់ទំនងល្អជាមួយសិស្ស គ្រួសារ សង្គម)
- បង្រៀនឲ្យបានត្រឹមត្រូវ (គោរពតាមកម្មវិធីសិក្សា ឆ្លើយតបនឹងខ្លឹមសារមេរៀន មានកិច្ចតែងការបង្រៀន)
- ចូលរួមក្នុងការងារសង្គម (ពលកម្មសំអាតទីធ្លាសាធារណៈ រុក្ខទិវា និងទិវាផ្សេងៗ)