ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បើនិយាយពីពេលមានគំរោងទៅដើរលេងវិញ ជាពិសេសទៅលេងនៅកន្លែងដែលមិនដែលបានទៅ ឬកន្លែងដែលប្រាថ្នាទុកជាយូរមកហើយ អារម្មណ៏មុនពេលចេញដំណើរ ជាពិសេសគឺនៅពេលយប់មុនចេញដំណើរ គឺចង់អោយតែមើឃភ្លឺអោយលឿន ហើយទៅដល់ឥឡូវនឹង ពេលខ្លះពេញមួយយប់អត់បានគេងក៏មានដែរ ជាពិសេកាលពីនៅក្មេងៗ។
ខ្ញុំនៅចាំថា កាលពីនៅអាយុ១០ឆ្នាំ នារដូវកាលបុណ្យចូលឆ្នាំខ្មែរ គ្រួសារខ្ញុំបានរៀបចំគំរោងទៅលេងឆ្នេរកែប និងកោះទន្សាយដែលស្ថិតនៅក្នុងក្រុងកែប រយៈពេល១យប់១ថ្ងៃ។ ពេញមួយយប់ខ្មុំបានអស់គេងទេ ព្រោះពេលនឹងជាលើកទី១ហើយដែលបានទៅលេងសមុទ្រ ជាពិសេសទៅលេងកោះទៀត។ ពេលនោះអារម្មណ៏ខ្មុំបានគិតទៅថា អោយតែទៅដល់សមុទ្រភ្លាម ខ្ញុំនឹងបានលេងទឹកសមុទ្រជាលើកដំបូង លេងឆ្នេរខ្សាច់ ជិះទូកទៅលេងកោះ ហើយបានត្រូវនូវដបទឹកសុទ្ធទុកសំរាប់ច្រកទឹកសមុទ្រមកផ្ទះវិញ យកកូនបាល់ទាត់លេងនៅតាមឆ្នេរ សំលៀកបំពាក់ហែលទឹកជាដើម។ តែគួអោយស្តាយដែរដែលកាលពេលនឹង ខ្ញុំអត់មានការមេរ៉ាថតរូប ប៉ុន្មានអ្វីដែលមិនអាចបំភ្លេចបានគឺអារម្មណ៏ល្អបែបនេះឯង បើទោះបីជាអត់បានគេងគ្រប់គ្រាន់ក៏ដោយ។