ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ទេសចរណ៍ជាវិស័យមួយដែលត្រូវគេចាត់ទុកជាវិស័យឧស្សាហកម្មគ្មានផ្សែង ព្រោះវិស័យនេះជាប្រភពរកប្រាក់ចំណូលជាតិបានយ៉ាងច្រើន។ ដោយឡែកនៅប្រទេសកម្ពុជាវិស័យទេសចរណ៍ត្រូវបានគេចែកចេញជា៥ផ្នែក៖
ក.ទេសចរណ៍វប្បធម៌៖
ជាទេសចរណ៍មួយប្រភេទទាក់ទងទៅនឹងការស្វែងយល់ពីចំណេះដឹងពាក់ព័ន្ធទៅនឹងវប្បធម៌របស់ពលរដ្ឋ ដូចជា ការទស្សនា ប្រាសាទបុរាណ បូជណីយដ្ឋាន អារាមដ្ឋាន ទំនាមទំលាប់ប្រពៃណី របៀបរបបរស់នៅ...
ខ.ទេសចរណ៍ធម្មជាតិ៖
ជាការកំសាន្តតាមតំបន់ដែលមានធនធានធម្មជាតិ ពេលដោយសំរស់ស្រស់ត្រកាល ដើម្បីស្វែងយល់ពីបរិស្ថាននៃតំបន់ ដែលអភិវឌ្ឃន៍ និងការពារ ក្នុននោះរួមមាន មច្ចាជាតិ រុក្ខជាតិ..។
គ.ទេសចរណ៍អរូបី៖
ជាដំណើរកំសាន្តតំបន់ជាប់ទាក់ទងទៅនឹងជំនឿ សាសនារបស់ប្រជាពលរដ្ឋ មានការគោរពអ្នកតា ម្ចាស់ដី អច្ចរិយភាព ជាដើម។
ឃ.ទេសចរណ៍កែច្នៃ
ជាការកំសាន្តតាមតំបន់ដែលបានប្រែក្លាយអោយទៅរមណីដ្ឋាន ទីកំសាន្តរីករាយ មជ្ឃដ្ឋាន កីឡា ឆ្នេរសមុទ្រ តាមជ្រលង ដងអូរ ជាដើម..។
ង.ទេសចរណ៍ជំនួញ
ជាការកំសាន្ត លំហែររបស់ពួកទេសចរណ៍ ដែលជាអ្នកវិនិយោគទុន ដើម្បីស្វែងរកទីតាំងវិនិយោគ និងជាបញ្ហាសំខាន់ ទាក់ទងទៅនឹងវិស័យឧស្សាហកម្ម ឬ ឧស្សាកម្មទេសចរណ៍។