Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ឃើញកូនខ្មែរចេះខ្វល់ខ្វាយអំពីសម្បត្តិវប្បធម៌របស់ជាតិគឺជារឿងល្អ។ យើងមិនអាចថាម៉េចទេនៅក្នុងពេលភ្លាមៗនេះ។ ការធ្វើអ្វីក៏ដោយតែងតែមានផលពីរ។ ទីមួយគឺផលល្អទីពីរគឺផលអវិជ្ជមាន។ យើងដឹងថាការចម្លងជារបស់មិនល្អទេ តែវាអាចធ្វើឱ្យបាត់បង់ខ្លះដែរនៅភាពជាម្ចាស់ដើមដែលជាហេតុនាំឲ្យក្មេងជំនាន់ក្រោយមិនដឹងថាមួយណាពិតឬមួយណាក្លែងក្លាយ។

ក្នុងការចម្លងគួរតែបន្សល់ស្លាកស្នាមអ្វីមួយដើម្បីទុកជាចំណុចឱ្យដឹងថារបស់នោះគឺជារបស់ចម្លង។ ចំពោះក្រសួងគេបានចាត់វិធានការនៅក្នុងការចូលទៅមើលផ្ទាល់ហើយថាសកម្មភាពនៅក្នុងការកសាងនោះរបៀបណាហើយ បើតាមផុសនិងស៊ែររបស់រដ្ឋាភិបាល។

ទៅចំពោះផលវិជ្ជមាន យើងមិនអាចមើលរំលងបានទេ ប្រទេសគេជាប្រទេសអ្នកមាន មានលុយច្រើនជាងមានភ្ញៀវទេសចរច្រើនជាង វាក៏អាចធ្វើឱ្យភ្ញៀវទេសចរកាន់តែស្គាល់ស្រុកខ្មែរតាមរយៈការមើលរបស់ចំលងទាំងនោះដែរ។ នេះហើយបានជាការខមិនរបស់ខ្ញុំថា របស់ចម្លងៗបានតែត្រូវរក្សាស្លាកស្នាមអ្វីមួយដើម្បីកំណត់សម្គាល់ថាមិនដូចគ្នាទាំងស្រុងមិនធ្វើឱ្យអ្នកផ្សេងយល់ច្រឡំ និងមិនក្រឡៃនៅប្រវត្តិសាស្ត្រផងដែរ។

នេះជាហេតុបន្ថែមដែលធ្វើឱ្យកូនខ្មែរត្រូវតែស្គាល់អោយច្បាស់អំពីប្រវត្តិសាស្រ្តជាតិជាជាងការ share រួចហើយមិនដឹងថាប្រវត្តិសាស្រ្តអង្គរវត្តនោះអ្នកណាជាអ្នកធ្វើឡើង ក្សត្រអង្គណាកសាង ផង។

មតិ ចូរកុំរស់នៅពឹងផ្អែកតែលើរបស់បុរាណពេក។ ចូរមើលទៅការអភិវឌ្ឍន៍ឲ្យបានវែងឆ្ងាយនៅថ្ងៃអនាគត។

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login