ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
6. អ្នកជំងឺគ្រុនចាញ់បង្ហាញរោគសញ្ញាដូចជា៖
+ រោគសញ្ញាកម្រិតស្រាល
- ដំណាក់កាលទី1 : អ្នកជំងឺស្រៀវស្រាញ ឈឺក្បាល រងា ឬញាក់រយៈពេលពី15នាទីទៅ1ម៉ោង។
- ដំណាក់កាលទី2 : គ្រុនក្ដៅរហូតដល់39-40⁰c ស្បែកឡើងក្រហម អស់កម្លាំង និង រវើរវាយ។
- ដំណាក់កាលទី3 : អ្នកជំងឺបែកញើសហូរដូចមុជទឹក ចុះកម្ដៅ អស់កម្លាំងតែបានធូរស្រាលជាងមុនបន្តិច។
+ រោគសញ្ញាកម្រិតធ្ងន់
- ប្រសិនបើអាការៈកម្រិតស្រាលមិនបានព្យាបាលទេនោះអ្នកជំងឺនឹងវិវត្តន៍ទៅជាធ្ងន់ធ្ងរដែលមានអាការៈផ្សេងៗដូចជាបបាត់ស្មារតី ប្រកាច់ ងងុយដេក បាត់ស្មារតី រវើរវាយ មិនអាចដើរ អង្គុយ និយាយ ឬ ស្គាល់បងប្អូនសាច់ញាតិ។ អ្នកជំងឺក្អួតហើយក្អួតទៀត មិនអាចលេបថ្នាំតាមមាត់ បរិភោគអាហារឬផឹកទឹកបាន។ អ្នកជំងឺរាករូសញឹកញាប់ដែលនាំឱ្យបាត់បង់ជាតិទឹកធ្ងន់ធ្ងរ មានការហូរឈាមច្រើនដោយគ្មានមូលហេតុ តាមច្រមុះ អញ្ចាញធ្មេញឬកន្លែងផ្សេងទៀត ដង្ហក់ កើតលឿង ស្លេកស្លាំង នោមតិចទឹកនោមពណ៌ទឹកតែចាស់ឬអត់នោមតែម្ដង។
+ វិធានការ :
- គេងចងមុង
- សម្អាតថ្លុកត្រពាំង ពាងទឹកជុំវិញផ្ទះកុំឱ្យមានទឹកដក់ដែលជាប្រភពមូសពងញាស់កូនបាន
- ត្រូវគ្របពាងឱ្យជិតកុំឱ្យមូសចូលក្នុងពាងបាន និងលាងសម្អាតពាងឱ្យបានញឹកញាប់ ឬ បើពាងធំគួរចិញ្ចឹមត្រីក្រឹមពីរឬបីក្បាលដើម្បីឱ្យាស៊ីពងមូលនិងដង្កូវទឹកឬដាក់ថ្នាំអាបែតក្នុងពាងទឹក និង អាងទឹក
- មិនត្រូវទៅលេងនៅទីកន្លែងងងឹត ផ្ទះត្រូវបើកបង្អួចឱ្យមានពន្លឺចេញចូលបានគ្រប់គ្រន់
- ទទួលការធ្វើវិភាគឈាមទើបអាចបញ្ជាក់ថាអ្នកមានឬគ្មានជំងឺគ្រុនចាញ់
- ក្នុងចំណោមរោគសញ្ញាទាំងអស់បើមានជួបរោគសញ្ញាម្រិតស្រាលណាមួយ សូមរួសរាន់ទៅកាន់មណ្ឌលសុខភាពដើម្បីធ្វើការពិនិត្យឈាម។