ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពង្រាងច្បាប់របស់រាជរដ្ឋាភិបាលត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនដូចជា៖
១.រៀបចំពង្រាងច្បាប់បានលើកឡើងដោយរដ្ឋមន្ត្រីជាសាមីក្រសួងនិងបញ្ជូនទោរដ្ឋមន្ត្រីក្រសួងផ្សេងៗ ដែលពាក់ព័ន្ទក្នុងការអនុវត្ត។
២.ពិភាក្សាលើពង្រាងច្បាប់ក្នុងកិច្ចប្រជុំអន្តរក្រសួង ឬជាមួយក្រសួងពាក់ព័ន្ទ។
៣.សិក្សាពង្រាងច្បាប់ដោយអគ្គលេខាធិការ នៃរដ្ឋាភិបាលដើម្បីធានាច្បាប់ដែលបានស្នើឡើងនោះត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញហើយឬនៅ។
៤.ពិនិត្យ និងអនុម័តច្បាប់នោះដោយគណៈរដ្ឋមន្ត្រី
៥.ដាក់ពង្រាងច្បាប់នោះជូនសភាជាតិ ដោយត្រូវជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដោយភ្ជាប់មកជាមួយក្រឹត្យបង្ហាញអង្គសេចក្តីដោយមានហត្ថលេខារដ្ឋមន្ត្រីពាក់ព័ន្ទដើម្បីបញ្ជាក់ពីគោលបំណងដែលបណ្តាលឱ្យមានសំណើរនេះ។
៦.គណៈកម្មាធិការអចិន្ត្រៃយ៍ ត្រូវបញ្ជូនច្បាប់នេះទៅគណៈកម្មាធីការ ឯកទេសដែលពាក់ព័ន្ធដើម្បីពិនិត្យ។
៧.ពិនិត្យនិងអនុម័តច្បាប់នេះក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភា។
៨.បញ្ជូនច្បាប់នេះបន្តទៅព្រឹទ្ធសភាដើម្បីពិនិត្យនិងអនុម័ត។
៩.ប្រកាសឱ្យប្រើច្បាប់បន្ទាប់ពីឡាយព្រះហស្តលេខារបស់ព្រះមហាក្សត្រ។