បានជាគេនិយាយថាវប្បធម៍ឥណ្ឌាជាប្រភពដ៏សំខាន់ក្នុងការបង្កើតវប្បធម៍ខ្មែរព្រោះថា៖
នៅក្នុងវប្បធម៍ខ្មែរ គេឃើញមានវប្បធម៍ឥណ្ឌាច្រើនណាស់ដូចជា
- ភាសា អក្សរ អក្សរសិល្ប៏
- សាសនា “ព្រាហ្មណ៏ ព្រះពុទ្ធសាសនា”
- សិល្បៈ ចំលាក់ សំណង់ប្រាសាទ
- ទំនៀមទំលាប់ប្រពៃណី
- ការគ្រប់គ្រង “របបរាជាធិបតេយ្យ”
- តែវប្បធម៍ឥណ្ឌាពុំមែនជាប្រភពកណើតក្នុងការបង្កើតវប្បធម៍ខ្មែរទេ ព្រោះជនជាតិខ្មែរមានកំណើតមុន អរិយធម៍ឥណ្ឌាចូលមក។ ជនជាតិខ្មែរមានវប្បធម៍ដើមរបស់ខ្លួនរួចស្រេចទៅហើយ ហើយខ្មែរបានកែច្នៃវប្បធម៍បរទេសអោយមកជាខ្មែរ។ សរុបសេចក្តីមក គំនិតដែលថា វប្បធម៍ឥណ្ឌាជាប្រភពកំណើតដ៏សំខាន់ក្នុងការបង្កើតវប្បធម៍ខ្មែរនោះ គឺជាការភាន់ច្រឡំទេ។ វប្បធម៍ឥណ្ឌាបានជះឥទ្ធិពលដល់វប្បធម៍ខ្មែរ។