Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
kunnang
2024-04-23 01:52
ជីវប្រវត្តិសង្ខេបរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចេញផ្សាយ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ (ភ្នំពេញ)៖ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញពី ជីវប្រវត្តិសង្ខេប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នា​ឱកាសខួបទី ៣៦ឆ្នាំ នៃការកាន់តំណែងជា នាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ( ១៤ មករា ១៩៨៥-១៤ មករា ២០២១)។ សូមអានជីវប្រវត្តិសង្ខេបរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដូចខាងក្រោម៖ ១) ព័ត៌មានផ្ទាល់ខ្លួន សម្តេចតេជោ ហ៊ុន សែន បានកើតនៅថ្ងៃ ០៥ សីហា ឆ្នាំ ១៩៥២ (ចុះបព្ជាីជាផ្លូវការថ្ងៃ ០៤ មេសា ១៩៥១) នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន បានសិក្សានៅក្នុងស្រុកភូមិ ហើយនៅឆ្នាំ ១៩៦៤ បានមករស់នៅក្នុងវត្តនាគវ័ន្ត នាទីក្រុងភ្នំពេញ ដើម្បីបន្តការសិក្សា នៅវិទ្យាល័យ ឥន្ទ្រៈទេវី។ នៅឆ្នាំ ១៩៧០ ពេលដែលកម្ពុជាត្រូវបានរុញច្រានអោយធ្លាក់ចូលក្នុងភ្លើងសង្រ្គាម និងដោយឆ្លើយតបចំពោះការអំពាវនាវរបស់សម្តេច សីហនុ នាពេលនោះ អោយប្រជាជនកម្ពុជាចូលរួមក្នុងសង្រ្គាមប្រឆាំងចក្រពត្តិនិយម នៅក្នុងវ័យ ១៨ ឆ្នាំ សម្តេចតេជោ ហ៊ុន សែន បានចូលរួមជាមួយចលនាតស៊ូ ដែលក្រោយមកបានរំដោះប្រទេសនៅថ្ងៃ ១៧ មេសា ១៩៧៥។ មួយថ្ងៃមុនថ្ងៃជ័យជំនះ គឺថ្ងៃ ១៦ មេសា ១៩៧៥ សម្តេចតេជោ ហ៊ុន សែន បានត្រូវរបួសភ្នែកខាងឆ្វេង។ ពេលបានជាសះស្បើយ បន្ទាប់ពីការព្យាបាលអស់រយៈពេលជាយូរខែ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ប៊ុន រ៉ានី។ សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី មានកូនទាំងអស់ ៦ នាក់គឺ៖ ១) ហ៊ុន កំសត់ (១០ វិច្ឆិកា ១៩៧៦ – ស្លាប់), ២) ហ៊ុន ម៉ាណែត (២០ តុលា ១៩៧៧), ៣) ហ៊ុន ម៉ាណា (១៥ កញ្ញា ១៩៨០), ៤) ហ៊ុន ម៉ានិត (១៧ តុលា ១៩៨១), ហ៊ុន ម៉ានី (២៧ វិច្ឆិកា ១៩៨២) និង ហ៊ុន ម៉ាលី (៣០ ធ្នូ ១៩៨៣)។ ២) អាជីពនយោបាយ ដោយមើលឃើញពីការប្រល័យពូជសាសន៍នៃនយោបាយរបស់ ប៉ុល ពត នៅឆ្នាំ ១៩៧៧ សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីគ្រួសារជាទីស្រឡាញ់ម្តងទៀត ដើម្បីដឹកនាំចលនាតស៊ូមួយ ដែលមានគោលបំណងរំដោះប្រទេសកម្ពុជា និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍។ នៅឆ្នាំ ១៩៧៨ សម្តេច ហ៊ុន សែន បានក្លាយជា សមាជិកស្ថាបនិកនៃរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ដោយមានការសហការជាមួយចលនាស្នេហាជាតិនានា និងការគាំទ្រពីកងកម្លាំងស្ម័គ្រចិត្តវៀតណាម រណៈសិរ្សបានសង្គ្រោះប្រទេស និងប្រជាជនកម្ពុជាទាំងស្រុងនៅថ្ងៃ ០៧ មករា ១៩៧៩។ ចាប់ពីឆ្នាំ ១៩៧៩ ដល់មុនឆ្នាំ ១៩៩៣ សម្តេចតេជោ ហ៊ុន សែន បានទទួលដឹកនាំមុខតំណែងជាច្រើន ក្នុងរដ្ឋបាលកម្ពុជា ទាំងក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងក្រោយមករដ្ឋកម្ពុុជា។ ជារដ្ឋមន្ត្រីការបរទេសនៅឆ្នាំ ១៩៧៩ ជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី និងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ ១៩៨១ ដល់ ១៩៨៥ និងជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ ១៩៨៥ ដល់ ១៩៩១ សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយមានមនុញ្ញផលគួរអោយកត់សំគាល់ជាច្រើន ដែលរៀបរៀងបានជាមូលដ្ឋានសំរាប់ធ្វើអោយមានសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍នៅកម្ពុជា។ តាមរយៈការរួមចំណែកប្រកបដោយសុច្ឆន្ទៈ និងការប្រឹងប្រែង សម្តេចតេជោ ហ៊ុន សែន បានសំដែងអោយឃើញថា ជាស្ថាបត្យករដ៏មោះមុតមួយរូបនៃកិច្ចព្រមព្រៀងសន្តិភាពស្តីពីកម្ពុជា។ ឆ្លងតាមការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងការបោះឆ្នោតសកលឆ្នាំ ១៩៩៣ ចាប់ពីឆ្នាំ ១៩៩៣ ដល់ ១៩៩៨ សម្តេចតេជោ ហ៊ុន សែន មានភ័ព្វវាសនាបានបំរើប្រទេសកម្ពុជាជាបន្តទៀត ក្នុងឋានៈជាសហនាយករដ្ឋមន្ត្រី និងក្រោយមកជានាយករដ្ឋមន្ត្រីទីពីរ នៃរាជរដ្ឋាភិបាលចម្រុះលើកដំបូងរបស់កម្ពុជា។ នៅក្នុងតំណែងនេះ ជាថ្មីម្តងទៀត លោកបានបង្ហាញអោយឃើញថា ជាសកម្មជនដ៏ស្វាហាប់ដែលការពារជាដាច់ខាតនូវមនុញ្ញផលជាតិ និងធ្វើអោយសំរេចតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ក្នុងរយៈពេលនេះ លោកបានយកចិត្តទុកដាក់មិនអាចគណនាបាន លើការធ្វើអោយប្រសើរឡើងនូវផ្លូវជនបទ សាលារៀន មន្ទីរសុខភាព និងទឹកស្អាត។ ខែ កក្កដា ឆ្នាំ ១៩៩៨ ការបោះឆ្នោតសកលលើកទីពីរ បានដំណើរការ ហើយនាំជាជោគជ័យអោយគណបក្សប្រជាជន ដែលសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធាន។ លោកបានក្លាយជា នាយករដ្ឋមន្រ្តី ដឹកនាំរដ្ឋាភិបាលចម្រុះទីពីរ ដែលមានគណបក្សនយោបាយធំពីរចូលរួម គឺគណបក្សប្រជាជន និងគណបក្ស ហ៊្វុនសុិនបុិច ហើយបានប្រកាសជាឱឡារិកថា រដ្ឋាភិបាលរបស់លោក គឺជា “រដ្ឋាភិបាលសេដ្ឋកិច្ច”។ គឺជាមួយនឹងការដឹកនាំរបស់លោកហើយ ដែលកម្ពុជាបានក្លាយជាសមាជិកទី ១០ នៃសមាគមប្រជាជាតិអាសីុភាគអាគ្នេយ៍ និងបានបញ្ចប់តាមរយៈនយោបាយឈ្នះៗ នូវការគំរាមកំហែងរបស់ខ្មែរក្រហម ដោយការធ្វើអោយឯកភាពទឹកដីកម្ពុជាទាំងមូល។ តាមរយៈការបោះឆ្នោតសកលនៅខែ កក្កដា ឆ្នាំ ២០០៣ ក្នុងនាមជាបេក្ខជនរបស់គណបក្សប្រជាជនសំរាប់មុខតំណែងនាយករដ្ឋមន្ត្រី ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណបក្សប្រជាជនកម្ពុជាអោយទទួលបានជោគជ័យ។ ក្រោយរយៈ ១១ខែ នៃការស្រាយវិបត្តិនយោបាយ សម្តេចតេជោ ហ៊ុន សែន បានទទួលជោគជ័យក្នុងការបង្កើតសម្ព័ន្ធភាពជាថ្មីជាមួយគណបក្សហ៊្វុន សុិនបុិច។ នៅថ្ងៃ ១៥ ខែ កក្កដា ឆ្នាំ ២០០៤ ដោយអនុវត្តធម្មនុញ្ញបន្ថែម ដែលអនុញ្ញាតអោយដំណើរការនូវការបោះឆ្នោតជាកញ្ចប់ សភាជាតិបានសំរេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបានផ្តល់សច្ចានុមតិដល់រដ្ឋាភិបាលចម្រុះអាណត្តិទីបី រវាងគណបក្សប្រជាជន និងគណបក្សហ្វ៊ុនសុិន បុិច។ ថ្ងៃ ១៦ កក្កដា ឆ្នាំ ២០០៤ ក្នុងតំណែងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នៃនីតិកាលទី ៣ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវ “យុទ្ធសាស្ត្រចតុកោណដើម្បីកំនើន ការងារ សមធម៌ និងប្រសិទ្ធិភាព” សំរាប់កម្ពុជា ជាការបន្តការអនុវត្តន៍នូវយុទ្ធសាស្ត្រត្រីកោណ ដែលសម្តេចបានដាក់ចេញពីអាណត្តិមុន។ ថ្ងៃ ២៣ វិច្ឆិកា ឆ្នាំ ២០០៥ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជន បានសំរេចជាឯកច្ឆន្ទជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខជន សំរាប់តំណែងនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៤ នៃរដ្ឋសភា។ ថ្ងៃ ២៤ កញ្ញា ឆ្នាំ ២០០៨ បន្ទាប់ពីបានជោគជ័យក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ២៧ កក្កដា ឆ្នាំ ២០០៨ ដែលគណបក្សប្រជាជនទទួលបាន ៩០ អាសនៈ ក្នុងចំណោម ១២៣ អាសនៈក្នុងរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី ៤ និងចាត់តាំងពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជានាយករដ្ឋមន្ត្រីសំរាប់អាណត្តិ ៥ ឆ្នាំថ្មី (២០០៨ ដល់ ២០១៣)។ ថ្ងៃ ២៣ កញ្ញា ឆ្នាំ ២០១៣ សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំង ដោយរដ្ឋសភានីតិកាលទី ៥ និងបានការយល់ព្រមពីព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជានាយករដ្ឋមន្ត្រី សម្រាប់រយៈពេលប្រាំឆ្នាំទៀត (២០១៣ ដល់ ២០១៨)។ ក្នុងការបោះឆ្នោតសកល ថ្ងៃ ២៨ កក្កដា ឆ្នាំ ២០១៣ គណបក្សប្រជាជនបានឈ្នះសម្លេងភាគច្រើន ៦៨ អាសនៈ ក្នុងរដ្ឋសភា ដែលមាន ១២៣ អាសនៈ។ ៣) សមិទ្ធិផល ការសិក្សា គោរម្យងារ ពានរង្វាន់ និងមេដាយ ដោយមើលឃើញពីការប្រឹងប្រែង និងការរួមចំណែកដ៏ធំធេងប្រកបដោយឆន្ទៈ ចំពោះបុព្វហេតុបង្រួបបង្រួមជាតិ សន្តិភាព និងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច សម្តេចតេជោ ហ៊ុន សែន ត្រូវបានព្រះមហាក្សត្រ នរោត្តម សីហនុ ប្រទានគោរម្យងារជា “សម្តេច”។ សម្តេចតេជោ បានទទួលសញ្ញាបត្រជាច្រើន ដែលខ្លះបានពីការសិក្សា និងខ្លះទៀតបានពីបទពិសោធន៍ការងារ។ សម្តេចតេជោ ហ៊ុន សែន បានទទួលសញ្ញាបត្រវិទ្យាសាស្ត្រនយោបាយពីស្ថាប័នឧត្តមសិក្សាកម្ពុជា និងសញ្ញាបត្របណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយពីបណ្ឌិតសភាជាតិផ្នែកនយោបាយ ទីក្រុងហាណូយ នៅឆ្នាំ ១៩៩១។ ឆ្នាំទី ១៩៩៥ សម្តេចតេជោ បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង សំរាប់ការសិក្សាមុខជំនាញ និងនៅឆ្នាំ ១៩៩៦ បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកច្បាប់ ពីមហាវិទ្យាល័យ វ៉ែសឡេយ៉ិន (Wesleyan) រដ្ឋអាយអូវ៉ា (Iowa) នៃសហរដ្ឋអាមេរិក។ ថ្ងៃទី ០២ ធ្នូ ១៩៩៦ សម្តេចតេជោ ហ៊ុន សែន ត្រូវបានបណ្ឌិតសភាសន្តិភាពពិភពលោក (World Peace Academy) ផ្តល់នូវពានរង្វាន់សន្តិភាពពិភពលោក។ ជាជនទី ១ នៅអាស៊ីខាងត្បូង ដែលបានទទួលនូវមហាកិត្តិយសនេះ សម្តេចត្រូវបានបណ្ឌិតសភាសន្តិភាពពិភពលោក ផ្តល់ជូននូវគោរម្យងារបី គឺ ១) សម្បតិ្តវប្បធម៌មនុស្សជាតិ (Human Cultural Asset) ២ អគ្គរដ្ឋទូតគោចរដើម្បីសន្តិភាព (Roving Ambassador for Peace) និង ៣) សមាជិកសមាជសន្តិភាពពិភពលោក (World Peace Congressman)។ ថ្ងៃទី ១០ មេសា ឆ្នាំ ២០០១ នាទីក្រុង សេអ៊ូល គណៈកម្មាធិការផ្តល់ពានរង្វាន់នៃសាលាថ្នាក់ក្រោយ ឧត្តមសិក្សានៃសាកលវិទ្យាល័យ Dankook ប្រទេសកូរ៉េខាងត្បូង បានសំរេចជូនសម្តេចតេជោ ហ៊ុន សែន នូវសញ្ញាបត្រកិត្តិយសថ្នាក់បណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយ ជាការទទួលស្គាល់នូវការរួមចំណែក ធ្វើអោយបានប្រសើរឡើងវិញនូវសន្តិភាព និងស្ថេរភាពនៅកម្ពុជា ការធ្វើអោយបានប្រសើរឡើងវិញ ក្នុងទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងការប្រឹងប្រែងរបស់សម្តេច ដើម្បី អោយមានសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីខាងកើត។ ថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០០១ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់សញ្ញាបត្រកិត្តិយស ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយក្នុងវិស័យទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យ រ៉ាមកំហែង នៃព្រះរាជាណាចក្រថៃ។ ថ្ងៃទី ២២ ធ្នូ ឆ្នាំ ២០០១ ស្រ៊ី ជីនម៉យ នៃមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ បានបំពាក់ជូនសម្តេចតេជោ ហ៊ុន សែន នូវមេដាយ “ការលើកកំពស់ពិភពលោកដោយបេះដូងមានភាពតែមួយ” ដើម្បីជាការ ទទួលស្គាល់នូវសមិទ្ធិផលលើគ្រប់វិស័យ ដែលសម្តេចតេជោ ហ៊ុន សែន សំរេចបានជាគុណ ប្រយោជន៍ដល់ប្រជាជន និងប្រទេសកម្ពុជា។ ស្រ៊ី ជីនម៉យ បានរៀបរាប់ពីសម្តេច ហ៊ុន សែន ថាជា ឧបករណ៍ដ៏ឧត្តុង្គឧត្តមបំផុត ដែលត្រូវបានព្រះពុទ្ធអង្គជ្រើសបញ្ជូនមក អោយជួយសង្គ្រោះប្រជា ពលរដ្ឋកម្ពុជារាប់លាននាក់ពីសេចក្តីស្លាប់ ផ្តល់អោយពួកគេនូវការសិក្សា ចំណីអាហារ និងជំរក អោយកសាងសំរាប់ពួកគេនូវសាលារៀន មន្ទីរពេទ្យ និងប្រឡាយទឹក ហើយនាំកម្ពុជាចូលទៅជា សមាជិកប្រជាជាតិអាស៊ីភាគអាគ្នេយ៍។ ថ្ងៃទី ០៦ សីហា ២០០២ សម្តេចតេជោ ហ៊ុន សែន ត្រូវបានបណ្ឌិតសភាវិទ្យាសាស្ត្រធម្មជាតិដ៏ល្បីល្បាញនៃសហព័ន្ធរុស្ស៊ី ផ្តល់ជូននូវឋានៈជា សមាជិកពេញសិទ្ធិរបស់បណ្ឌិតសភា និងបានបំពាក់ជូននូវមេដាយជាការទទួលស្គាល់ចំពោះស្នាដៃដឹកនាំរបស់សម្តេច ក្នុងការធ្វើអោយកម្ពុជាមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។ ថ្ងៃទី ០៤ កញ្ញា ឆ្នាំ ២០០២ គណៈកម្មាធិការសហព័ន្ធវិស្វកម្មអាស៊ាន បានសំរេចផ្តល់ជូនសម្តេចតេជោ ហ៊ុន សែន នូវគោរម្យងារថ្នាក់ខ្ពស់បំផុត និងជាលើកដំបូងរបស់ខ្លួន គឺ “វិស្វករកិត្តិយសដ៏ឧត្តុង្គឧត្តម” ដើម្បីជាការទទួលស្គាល់នូវមនសិការជាតិ និងសមត្ថភាពដឹកនាំក្នុងការបញ្ចប់សង្គ្រាមផ្ទៃក្នុង ការស្តារ និងអភិវឌ្ឍន៍លើគ្រប់វិស័យនៃសង្គមជាតិ និងការបើកលទ្ធភាពអោយបញ្ញវន្តវិស្វកម្មជាតិ បានចូលរួមក្នុងចលនាកសាង និងអភិវឌ្ឍន៍ជាតិ។ ថ្ងៃទី ១០ មេសា ឆ្នាំ ២០០៤ អភិបាល និងព្រឹទ្ធបុរសនៃសាកលវិទ្យាល័យអន្តរជាតិអាយរីស (Irish International University) នៃសហភាពអឺរ៉ុប បានផ្តល់ សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ ជូនសម្តេច ហ៊ុន សែន និងដើម្បីជាការទទួលស្គាល់ការរួមចំណែក និងសមិទ្ធិផល ជាច្រើន។ សាកលវិទ្យាល័យអន្តរជាតិ អាយរីស នៅបានផ្តល់ជាកិត្តិយសជូនសម្តេច នូវ មេដាយ Excellence 2004។ ថ្ងៃទី ០៨ កក្កដា ឆ្នាំ ២០០៤ ដោយទទួលស្គាល់នូវការរួមចំណែក និងសមិទ្ធិផលសំរេចបានក្នុងការការពារ ការកសាង និងការអភិវឌ្ឍន៍កម្ពុជា រួមដោយភាពជាអ្នកដឹកនាំ ដែលបង្ហាញថាមានចំណេះដឹងផ្នែកវិទ្យាសាស្ត្រនយោបាយជឿនលឿន ការកែទំរង់លើគ្រប់វិស័យ ពិសេសវិស័យអប់រំក្នុងកំរិតឧត្តមសិក្សា និងការថែរក្សាការផ្សះផ្សារជាតិ ស្ថេរភាព និងសមាហរណកម្មតំបន់ សាកលវិទ្យាល័យកម្ពុជា បានសំរេចប្រគល់ជូន សម្តេចតេជោ ហ៊ុន សែន នូវ សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ។ ថ្ងៃទី ១៥ កញ្ញា ឆ្នាំ ២០០៤ សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលស្គាល់ជា សមាជិកសមាគមមេធាវីកម្ពុជា។ ថ្ងៃទី ០៦ កញ្ញា ឆ្នាំ ២០០៥ ជាថ្មីម្តងទៀត ជាមួយនឹងការកោតសរសើរចំពោះការប្រឹងប្រែង មិនចេះនឿយហត់ដើម្បីវឌ្ឍនភាពរបស់កម្ពុជា និងប្រជាជាតិអាស៊ានទាំងមូល Sri Chinmoy Centers International ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នូវពានរង្វាន់ខ្ពស់បំផុតរបស់ខ្លួន គឺ ពានរង្វាន់ U Thant។ ថ្ងៃទី ២១ មិនា ឆ្នាំ ២០០៦ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ សាកលវិទ្យាល័យ Soon Chun Hyang នាទីក្រុងសេអ៊ូល បានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រនយោបាយ ដើម្បីគូសបញ្ជាក់ពីការដឹកនាំកសាងប្រទេសឡើងវិញ និងការបូជាអស់ពីកម្លាំងកាយចិត្ត ដើម្បីសន្តិភាព និងវិបុលភាព សំរាប់កម្ពុជា និងតំបន់អាស៊ីភាគអាគ្នេយ៍ ពិសេស ចំពោះការយកចិត្តទុកដាក់ដល់ការបង្កើនទំនាក់ទំនងជាមិត្តភាព ជាមួយសាធារណរដ្ឋ កូរ៉េ។ ថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០០៦ ដោយយល់ និងគោរពចំពោះការរួមចំណែកសំខាន់ៗ ជាច្រើននៅក្នុងវិស័យអប់រំ និងការប្តេជ្ញាប្រកបដោយទំនុកចិត្ត ធ្វើអោយមានសុខុមាលភាពជាក់ស្តែងជូនប្រជាជនកម្ពុជា និងការធ្វើអោយទំនាក់ទំនងកម្ពុជា និងថៃ មានសភាពប្រសើរឡើង ក្រុមប្រឹក្សានៃសាកលវិទ្យាល័យរាជផាត់បានសម្តេចចៅប្រាយ៉ា បានសម្រេចជាឯកច្ឆន្ទ ប្រគល់ជូន សម្តេចតេជោ ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអប់រំសំរាប់ការអភិវឌ្ឍន៍មូលដ្ឋាន ជាការទទួលស្គាល់នូវតួនាទីរបស់សម្តេច ក្នុងការអភិវឌ្ឍន៍ប្រទេស តាមរយៈការអប់រំ និងរួមចំណែកពង្រឹងទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។ ថ្ងៃទី ២៩ មករា ឆ្នាំ ២០០៧ យោង ទៅលើការរួមចំណែកដ៏មានតម្លៃ ចំពោះការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ដែលធ្វើអោយមានការអភិវឌ្ឍន៍យ៉ាងលឿន និងលើច្រើនវិស័យ ក្រសួងអប់រំ និងបណ្តុះបណ្តាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមដោយ សាកលវិទ្យាល័យជាតិក្រុងហាណូយ ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអប់រំ។ ថ្ងៃទី ២៧ កក្កដា ឆ្នាំ ២០០៧ សមាគមអ្នកមានវិញ្ញាបនបត្រការទូតពាណិជ្ជ (ACCD) ទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស ជាស្ថាប័នជំនាញអន្តរជាតិដំបូងគេនៃអ្នកការទូតមានវិញ្ញាបនបត្រ សំរេចទទួលសម្តេចតេជោ ហ៊ុន សែន អោយមានឋានន្តរៈសក្តិ អភ័យឯកសិទ្ធិ កិត្តិយស និងឋានៈ ជា “Chartered Diplomat” ដែលមានសិទ្ធជារៀងរហូត បន្ថែមនៅពីក្រោយឈ្មោះ ជាអក្សរ “C Dipl” ជាការឆ្លើយតបទៅនឹងជោគជ័យ និងការសំរេចបានតាមការតម្រូវរបស់ ACCD ប្រកបដោយសុច្ចរិតភាព ការប្តេជ្ញា និងសមិទ្ធិផលលេចធ្លោ នៅក្នុងវិស័យការទូត និងការកសាងសន្តិភាព។ ថ្ងៃទី ២១ កញ្ញា ឆ្នាំ ២០០៧ ជាថ្មីម្តងទៀត សមាគមអ្នកមានវិញ្ញាបនបត្រការទូតពាណិជ្ជ ផ្តល់ជូនសម្តេចតេជោ ហ៊ុន សែន នូវងារកិត្តិយស ជា អ្នកគាំទ្រវិជ្ជាជីវៈការទូតពាណិជ្ជកម្ម។ ថ្ងៃទី ១២ តុលា ឆ្នាំ ២០០៧ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រោសព្រះរាជទាន គោរម្យងារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយទ្រង់យល់ សម្តេចតេជោ ហ៊ុន សែន ជា មគ្គុទេសក៍ដ៏ល្អឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ ដឹកនាំ ប្រជាជាតិកម្ពុជាតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ កសាង បាននូវសន្តិភាពជាតិ ស្ថេរភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ ការពារ លទ្ធិប្រជាធិបតេយ្យ និង មាន កិច្ចសហប្រតិបត្តិការអន្តរជាតិល្អ ព្រមទាំង រក្សា និងការពារ បាននូវឯករាជជាតិ និងបូរណភាពទឹកដី តាមទស្សនវិស័យសង្គមរាស្រ្តនិយម ដឹកនាំកសាង និងគោរព ព្រះពុទ្ធសាសនា និងសាសនាផ្សេងៗ អោយមានការរីកចំរើន ព្រមទាំងមានស្វាម៉ីភក្តិ ចំពោះព្រះរាជបល្ល័ង្គ ការពារយុត្តិធម៌ ដើម្បីនិរន្តភាព រាជានិយម នៃព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃទី ០៧ មករា ឆ្នាំ ២០០៨ សម្តេចតេជោ ហ៊ុន សែន ត្រូវបានអង្គការសភាអន្តរជាតិ ដើម្បីសុវត្ថិភាព និងសន្តិភាព (International Parliamentary for Safety and Peace – IPSP) ប្រគល់ គោរម្យងារ ជា ១) ព្រឹទ្ធសមាជិកមួយជិវិត និង ២) ឯកអគ្គរដ្ឋទូតដ៏ឆ្នើម នៃក្រុមប្រឹក្សាជាន់ខ្ពស់នៃគណៈប្រធានអង្គការ IPSP និងគោរម្យងារ សាស្ត្រាចារ្យកិត្តិយសក្នុងវិស័យទំនាក់ទំនងការតូត និងអន្តរជាតិ ប្រគល់ជូនដោយ សាកលវិទ្យាល័យ Empresarial នៃប្រទេស Costa Rica ជាការគោរពចំពោះទេពកោសល្យ និងសមត្ថភាពសម្តេចតេជោ ហ៊ុន សែន ដែល បានឈរយ៉ាងអង់ អាចក្នុងសតវត្សទី ២០ សង្គ្រោះជីវិតមនុស្សរាប់លាននាក់ ប្រមូលកម្លាំង សប្បុរសធម៌ និងផ្ទាល់ខ្លួន រំដោះប្រជាជនពីទុក្ខវេទនា និងកំពុងថែរក្សាភាពចំរុងចំរើន សេរីភាព និង សុភមង្គល ដោយផ្តល់ជូនប្រជាជនកម្ពុជាជាថ្មី នូវអនាគត វប្បធម៌ និងលទ្ធិប្រជាធិបតេយ្យ តាម រយៈទិវាជ័យជំនះ ០៧ មករា។ ថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ ២០០៨ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រធានាធិបតី Choummaly Sayasone បំពាក់គ្រឿងឥស្សរយសមាសជាតិឡាវ ជូនសម្តេចតេជោ ហ៊ុន សែន ជាការទទួលស្គាល់ការប្រឹងប្រែងលើកកំពស់ទំនាក់ទំនង បង្កើតអោយមានលក្ខខណ្ឌល្អ ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងវប្បធម៌ រវាងឡាវ និងកម្ពុជា។ ថ្ងៃទី ០៧ មករា ឆ្នាំ ២០០៩ នៅភ្នំពេញ ដោយទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏ថ្លៃថ្លាចំពោះការធ្វើអោយប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការសាលាឧត្តមសិក្សា នៃសាកលវិទ្យាល័យ Woosuk សំរេចប្រគល់ ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសេដ្ឋកិច្ច។ ថ្ងៃទី ០៣ មិថុនា ឆ្នាំ ២០០៩ នាក្រុងសេអ៊ូល គណៈកម្មាធិការសាលាឧត្តមសិក្សា នៃសាកលវិទ្យាល័យ កូរ៉េ សំរេចប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដែលបានបំរើមនុស្សជាតិយ៉ាងធំធេង ជារដ្ឋបុរស និងជាអ្នកនយោបាយ នូវសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្ត្រនយោបាយ យោងទៅលើតួនាទីដ៏សំខាន់ក្នុងចលនារំដោះកម្ពុជា ការសម្រុះសម្រួលជាតិ និងសន្តិភាព ការរួមវិភាគទានដ៏ធំធេង អោយមានការអភិវឌ្ឍន៍នយោបាយ ការទូត និងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជា ការពូនជ្រុំ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរវាង កម្ពុជា និងកូរ៉េ។ ថ្ងៃទី ២១ ធ្នូ ឆ្នាំ ២០០៩ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ តម្លើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃ កងយោធពលខេមរភូមិន្ទ ជូនសម្តេចតេជោ ហ៊ុន សែន ដោយទ្រង់យល់ សម្តេចតេជោ ហ៊ុន សែន ជា មគ្គុទេសក៍ដ៏ល្អឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ ដឹកនាំ ប្រជាជាតិកម្ពុជាតាមរដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ កសាងបាននូវសន្តិភាពជាតិ ស្ថេរភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ ការពារ លទ្ធិប្រជាធិបតេយ្យ និង មានកិច្ចសហប្រតិបត្តិ ការអន្តរជាតិល្អ ព្រមទាំង រក្សា និងការពារ បាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី តាមទស្សនវិស័យសង្គមរាស្រ្តនិយម ដឹកនាំកសាង និងគោរព ព្រះពុទ្ធសាសនា និងសាសនាផ្សេងៗ អោយមាន ការរីកចំរើន ព្រមទាំងមានស្វាមីភក្តិ ចំពោះព្រះរាជបល្ល័ង្គ ការពារយុត្តិធម៌ ដើម្បីនិរន្តភាព រាជានិយម នៃ ព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃទី ៣ មេសា ឆ្នាំ ២០១០ ដោយទទួលស្គាល់សមិទ្ធិផលជាក់ស្តែងទាំងឡាយក្នុងការអនុវត្តន៍នយោបាយរំដោះជាតិ ការពារជាតិ បង្រួបបង្រួមជាតិ នាំមកនូវសន្តិភាពពិតប្រាកដជូនជាតិ និងគុណសម្បត្តិប្រសើរថ្លៃថ្លាក្នុងការផ្តល់អោយប្រទេស និងប្រជាជនកម្ពុជានូវគុណប្រយោជន៍ធំធេងក្នុងវិស័យ សិក្សាស្រាវជ្រាវ បែបវិទ្យាសាស្ត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រទានដល់សម្តេចតេជោ ហ៊ុន សែន ជា សមាជិកពេញសិទ្ធិនៃរាជបណ្ឌិតសភាកម្ពុជា មានគោរម្យងារជា បណ្ឌិតសភាចារ្យ។ តមក ថ្ងៃ ០១ មេសា ២០១១ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា ប្រទានការតែងតាំង សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយសក្រុមបណ្ឌិតសភាចារ្យនៃរាជបណ្ឌិតសភាកម្ពុជា។ ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៥ ដោយទទួលស្គាល់ និងវាយតម្លៃជា អ្នកដឹកនាំប្រកបដោយគតិបណ្ឌិត អ្នកបង្រួបបង្រួមសន្តិភាព និងអ្នកដឹកនាំកសាងប្រទេសតែមួយគត់នៅលើលោក មានស្មារតី លះបង់ និង សំរេចបានជោគជ័យដ៏មហិមា ក្នុងការផ្លាស់ប្តូរប្រទេសកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រុមប្រឹក្សា ភិ បាល នៃ សាកលវិទ្យាល័យ លីមកុកវីង អហ្វ គ្រីអេធីវ តិចណូឡូជី នៃ ម៉ាឡេស៊ី បានសំរេចប្រគល់ សញ្ញាបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំឆ្នើម” ជូន សម្តេចតេជោ ហ៊ុន សែន។ ថ្ងៃទី ១៥ តុលា ២០១៥ អមដំណើរទស្សនកិច្ចជាផ្លូវ ការនៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន ត្រូវបានសាកលវិទ្យាល័យក្វាងស៊ី សម្រាប់ប្រជាជាតិ ប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ ជាការទទួលស្គាល់ចំពោះ សមត្ថភាពលេចធ្លោក្នុងការដឹកនាំ ការធ្វើអោយឯក ភាពប្រទេស និងពូនជ្រុំទំនាក់ទំនងរឹងមាំ រវាងចិន និងកម្ពុជា៕ ផ្សាយដោយ៖ កន ចំណាន, ប្រភព៖ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន goldent pake Sidebar clean energies Bacchus Left Banner on Website Left Banner Wurkz Energy Drink Metfone Sidebar Banner ACLEDA Sidebar Banner Canadia Bank Sidebar Banner Right Banner On Website Olatte អំពីយើង ក្រសួងព័ត៌មាន ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន អាស័យដ្ឋាន៖ អាគារលេខ ៦២ មហាវិថី​ព្រះ​មុនីវង្ស សង្កាត់ស្រះចក​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ តំណទៅ អំពី​​យើង ទំនាក់ទំនង រចនាសម្ព័ន្ធ មន្ទីររាជធានីខេត្ត អង្គភាពឯកជន ទំព័រឯកជនភាព បណ្តាញសង្គម Google play Google play © 2020 - រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងព័ត៌មាន

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login