Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ពាក្យទស្សនវិជ្ជាជាបញ្ញត្តិដែលមានន័យទូលំទូលាយណាស់ក្នុងការសិក្សា ប៉ុន្តែយើងអាចកំណត់ន័យរបស់វាតាមរយៈអ្នកប្រាជ្ញដូចខាងក្រោម៖

  • តាមវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា ទស្សនវិជ្ជាគឺជាវិជ្ជាដែលកើតឡើងដោយទស្សនៈ ជាវិទ្យាសាស្ត្រចែងអំពីគោលកាណ៍សំខាន់ៗ និងបុព្វហេតុផ្សេងៗ ឬអំពីជីវិតនៃមនុស្ស និងសត្វ។
  • ឯជនក្រិចនិយាយថា ពាក្យទស្សនវិជ្ជា (Philosophy) មកពីពាក្យ Philia ដែលមានន័យថា "សេចក្ដីស្រឡាញ់" និងពាក្យ Sophia មានន័យថា "គតិបណ្ឌិត ឬពុទ្ធិ"។ ហើយអាចនិយាយថា ទស្សនវិជ្ជាគឺជាការស្រឡាញ់គតិបណ្ឌិត ឬពុទ្ធិ។
  • ចំណែកលោកអារីស្តូតបានឱ្យនិយមន័យ ទស្សនវិជ្ជាគឺជាការគិតដែលការគិតនោះមានគោលបំណងខ្ពស់បំផុតទាក់ទងទៅនឹងសច្ចភាពនៃបទពិសោធដែលមានតម្លៃនានា។
  • ឯលោក ប៊ីតថល (Bittle) និយាយថាទស្សនវិជ្ជាគឺជាវិទ្យាសាស្រ្តស្ដីពីភាវៈទាំងឡាយនៅក្នុងហេតុ មូលហេតុ ព្រមទាំងគោលការណ៍ចុងក្រោយបំផុតទាំងពួងដែលបានមកពីជនួយនៃវិចារណញ្ញាណរបស់មនុស្សតែមួយគត់។ ទស្សនវិជ្ជាជាវិទ្យាសាស្រ្តព្រោះវាផ្អែកលើពុទ្ធិ មិនមែនគ្រាន់តែផ្អែកលើមតិយោបល់ ទ្រឹស្ដី ឬសម្មតិកម្មនោះទេ។

Reference:

សាស្ត្រាចារ្យដេប៉ាតឺម៉ង់ទស្សនវិជ្ជា. (២០២៣). សញ្ញាណទស្សនវិជ្ជា. ភ្នំពេញ : សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login