ក- អត្តសញ្ញាណជាតិ ជាលក្ខណៈពិសេសសំរាប់ជនជាតិនីមួយៗដែលខុសប្លែកពីជនជាតិមួយទៀត។ អត្តសញ្ញាណជាតិរបស់ជាតិមួយមានអត្ថិភាពទៅបានអាស្រ័យទៅលើជនជាតិ ពូជសាសន៏ ទឹកដី វប្បធម៍ និងអង្គការចាត់តាំងសង្គម។ ក្នុងករណីខ្លះនូវកត្តាណាមួយ ជនជាតិមួយពុំអាចមានអត្តសញ្ញាណជាតិបានឡើយ។
ខ- ដើម្បីអោយមានអត្តសញ្ញាណជាតិខ្មែរម្នាក់ៗត្រូវ
- ពង្រឹង និងពង្រីកនូវវប្បធម៍របស់ខ្លួនអោយបានរឹងមាំតាមរយៈការផ្សព្វផ្សាយអោយបានទូលំទូលាយ។
- ត្រូវអនុវត្ត និងរក្សាការពារនូវវប្បធម៍របស់ខ្លួនអោយបានខ្ជាប់ខ្ជួន ក្នុងនោះរួមមាន ភាសា អក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ទំនៀមទំលាប់ ប្រពៃណី ជំនឿ សាសនា។
- ត្រូវចេះទប់ស្កាត់វប្បធម៍ពាលាអាវារសែចូលពីបរទេសដោយពង្រឹងវប្បធម៍ជាតិខ្លួនជាបឋម។
- ត្រូវចេះដកស្រង់វប្បធម៍បរទេសដែលជឿនលឿនកែច្នៃអោយទៅជាវប្បធម៍ជាតិពិតៗ។
- ត្រូវពង្រីកចំនេះដឹងវិទ្យាសាស្ត្រ បច្ចេកទេសអោយបានទូលាយ។
- ត្រូវរក្សាការពារ ទឹកដី និងពូជសាសន៏របស់ខ្លួនអោយបានគង់រង្ស។
- ក្នុងស្មារតីសាមគ្គីភាព ឯកភាពជាតិ បំបាត់ចោលនូវគំនិត បក្សពួកនិយម គ្រួសារនិយម។
- ត្រូវរួមចំនែក កសាងប្រទេសជាតិលើគ្រប់វិស័យ មានវិស័យសេដ្ឋកិច្ច វប្បធម៍ សង្គមកិច្ច នយោបាយជាដើម។
សរុបមក អត្តសញ្ញាណជាតិ ជាអាយុជីវិតរបស់ប្រជាពលរដ្ឋពិសេសខ្មែរគ្រប់រូប គប្បីត្រូវប្រុងប្រយ័ត្ន បើពុំដូច្នោះទេ នឹងក្លាយទៅជនជាតិភាគតិចជាក់ជាពុំខាន។