Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Triger
2017-07-15 13:06

ចៅក្រមជំរះក្តី គឺជាប្រភេទមនុស្សដែលមានសមត្ថភាពស្វែងរកភាពយុត្តិធម៍ដល់អធិករណ៏។ ចៅក្រមគប្បីមានល្បិច ៤យ៉ាងគឺៈ

  • ចេះស្ទាបស្ទង់មិនកញ្ឆក់កញ្ឆែងទេ ប្រើល្បិចទន់ភ្លន់សន្សឹមៗប្រៀបដូចជាទឹកហូររឹមៗ។ ប្រើល្បិចនេះទៅឃើញការពិតជាក់ស្តែងទើបបន្តការជំនុំជំរះក្តី។
  • ចៅក្រមត្រួតពិនិត្យពិចារណានូវរឿងក្តី តាមពាក្យចោត និងឆ្លើយដោយប្រើល្បិចតាមសត្វខ្លែងហើយគ្រញិចសំរេចសេចក្តីអោយអធិករណ៏បានចប់ដោយសុចរិត យុត្តិធម៍
  • ចៅក្រមប្រើល្បិចតាមតំរាប់ កង្កែបលោត។ ចៅក្រមធ្វើបែបនេះគឺត្រូវស្ទាបស្ទង់ ហើយអធិករណ៏ ហុចដំណើរអោយមកឃើញថា វិនិច្ឆ័យបានសឹមសំរេច ធ្វើការប្រកបដោយយុត្តិធម៍។
  • នៅពេលចៅក្រមពិនិត្យពិចារណាឃើញរឿង នោះមានភស្តុតាងច្បាស់ក្រឡែតមិនគួរអោយសង្ស័យទេ ហើយជាអ្នកជាប់ចោទនៅរួសក្អេងក្អាងមិនព្រមសារភាពចៅក្រមត្រូវប្រើអាការៈគំរាមគំហែង សំលុតតាមច្បាប់អោយជននោះស្លុតស្រឡាំងកាំង ដើម្បីធ្វើការសារភាពនូវទោសកំហុសរបស់ខ្លួន។

ល្បិចទាំង៤នេះ គេអោយឈ្មោះថា “ច្បាប់ ឬល្បិចព្រះជ័យចេស្តា”។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login