តួនាទីរបស់នាយករដ្ឋមន្ត្រីមានច្រើនណាស់ តែយើងសូមយកតែចំនុចខ្លះៗដែលសំខាន់តែប៉ុននោះ៖
- ទទួលខុសត្រូវរួមជាមួយសមាជិកទាំងឡាយនៃរាជរដ្ឋាភិបាល នៅចំពោះរដ្ឋសភា អំពីនយោបាយទូទៅ និងសកម្មភាពរបស់រដ្ឋាភិបាល
- ដឹកនាំការងាររបស់គណៈរដ្ឋមន្ត្រី ចាត់ចែងរាល់បញ្ហា សកម្មភាពរបស់រដ្ឋាភិបាលលើគ្រប់វិស័យ។
- ដឹកនាំការចរចា និងចុះហត្ថលេខា លើកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៍ វិទ្យាសាស្ត្របច្ចេកទេស និងការពារប្រទេស
- លើកសំណើរដល់គណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភាអោយកោះប្រជុំ រដ្ឋសភា ជាវិសាមញ្ញលើកសំនើរអំពីសេចក្តីព្រាងច្បាប់ និងសំនើរតែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ចរបស់សមាជិករដ្ឋាភិបាល ជូនរដ្ឋសភា ដើម្បីអនុម័ត។
- ត្រួតពិនិត្យការងារ សកម្មភាពអំពើប្រព្រឹត្ត និងទំនួលខុសត្រូវរបស់សមាជិករដ្ឋាភិបាល ហើយមានសិទ្ធិផ្លាស់ប្តូរសមាជិករាជរដ្ឋាភិបាលតាមនីតិវិធី។
- លើកសំនើរថ្វាយព្រះមហាក្សត្រតែងតាំងផ្លាស់ប្តូរ បញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ ស៊ីវិល និងយោធាដោយព្រះមហាក្សត្រដូចតទៅ៖ ទេសាភិបាល ទេសាភិបាលរងធនាគារជាតិ កម្ពុជា ទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សានាយករដ្ឋមន្ត្រី ប្រេសិតវិសាមញ្ញ និងពេលសមត្ថភាព នាយអគ្គសេនាធិការ និងនាយកអគ្គសេនាធិការរង ឧត្តមសេនីយ៏ឡើងទៅ។