មនុស្សដែលគេចាត់ទុកជាឧត្តមជនគំរូ គឺ
- បណ្ឌិតៈ មនុស្សដែលមានពុទ្ធិសកល មានភាពឈ្លាសវៃខាងបញ្ញាយ៉ាងធំ ប្រព្រឹត្តដោយប្រើអព្ភន្តរញាណ (សំយោគ) វិនិច្ឆ័យអ្វីៗយោលទៅតាមគោលការធំៗ និងតាមបញ្ញតិកម្មទូទៅនៃជីវិត និងជាអ្នកប្រមើលមើលឃើញវែងឆ្ងាយ ជាមនុស្សចេះរស់នៅដោយមានសណ្ដាប់ធ្នាប់ និងប្រកបដោយទម្លាប់ទៀងទាត់ មានរបៀបរៀបរយ ជីវិតប្រកបដោយលំនឹង មានឥរិយាបថមិនរំភើបញាប់ញ័រ មិនគិតប្រយោជន៍ផ្ទាល់ខ្លួន ហើយមានជំនឿថា គុណធម៌ជារង្វាន់ផ្ទាល់ខ្លួន។
- វីរបុរសៈ ជាមនុស្សពាក់កណ្ដាលអាទិទេព ឬជាមនុស្សដែលគេលើកធ្វើជាអាទិទេព ឬជាភាវៈអាថ៌កំបាំងដែលនៅក្រៅធម្មជាតិ។ វីរៈបុរសសមទៅលើជនណាដែលហ៊ានពលីជីវិត ហ៊ានពុសពារឧបសក្គធំៗ ហ៊ានទទួលការឈឺចាប់ខ្លាំងបំផុតទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីបូរណភាពជាតិ និងទឹកដីរបស់ខ្លួនមានដូចជា ការមានវីរភាពហួសសមត្ថភាព ជាអ្នកបង្កើតអំពើដែលសម្រេចបានដោយសារកម្លាំង ឬសេចក្ដីក្លាហានហួសពីមនុស្សធម្មតាចូលរួមក្នុងព្រឹត្តិការណ៍ធំៗ ពិសេសក្នុងសង្គ្រាម។
- សន្តបុគ្គលៈ សំដៅដលបុគ្គលដែលមានអនាគតជាអាទិទេព ឬនៅក្បែរអាទិទេព។ មនុស្សដែលចាត់ទុកជាសន្តបុគ្គល គឺជាមនុស្សដែលមានចំណង់ទាញខាងចំនឿសាសនា មានរបៀបរស់នៅជាជនដែលស្វែងរកសុក្រឹតភាពជានិច្ច មានឥរិយាបថធម្មជាតិជាអតិសេដ្ឋ បំពេញនូវតបៈឥរិយាឥន្ទ្រីយ៍ខុសពីមនុស្សសាមញ្ញ មានគំនិតគិតពីសុគតិភព ស្វែងរកបរមសុខក្រៅលោក មានគំនិតអធ្យាស្រ័យ ជាមនុស្សស្ងប់ ហើយធុញទ្រាន់នឹងជីវិតលោកិយ និងមានជំនឿថា សុភមង្គលពិតគឺនៅមរណលោក។