Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Phon
2018-06-11 10:43

មាត្រានៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ មានខ្លឹមសារដូចតទៅ

  • ទី1 : ប្រជាជាតិទាំងអស់មានសិទ្ធិស្វ័យសម្រេច
  • ទី2 : ប្រើប្រាស់ជាអតិបរមានូវធនធានដែលខ្លួនមាន    សម្រាប់ធ្វើឱ្យមានការរីកចម្រើនជាលំដាប់។
  • ទី3 : សិទ្ធិស្មើគ្នារវាងបុរស និងស្រ្តីក្នុងការប្រើប្រាស់សិទ្ធិទាំងអស់ ខាងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
  • ទី4 : ក្នុងការទទួលបានសិទ្ធិទាំងឡាយដែលធានាដោយរដ្ឋ ស្របតាមកតិកាសញ្ញានេះ រដ្ឋអាចដាក់សិទ្ធិទាំងនេះឱ្យមានព្រំដែនដែលកំណត់ដោយច្បាប់តែប៉ុណ្ណោះ ដោយឱ្យស្របទៅនឹងប្រភេទនៃសិទ្ធិទាំងនេះ និងសម្រាប់តែដើម្បីលើកស្ទួយសុខុមាលភាពទូទៅប៉ុណ្ណោះ នៅក្នុងសង្គមប្រជាធិបតេយ្យមួយ។
  • ទី5 : គ្មានបទបញ្ញត្តិណាមួយនៃកតិកាសញ្ញានេះ អាចត្រូវបានគេបកស្រាយតម្រូវថា រដ្ឋណាមួយ ក្រុមណាមួយ បុគ្គលណាមួយ មានសិទ្ធិណាមួយ ធ្វើសកម្មភាពណាមួយ ឬប្រព្រឹត្តអំពើណាមួយសំដៅទៅបមផ្លិចបំផ្លាញសិទ្ធិ ឬសេរីភាបដែលទទួលស្គាល់ដោយកតិកាសញ្ញានេះ ឬសំដៅទៅដាក់កម្រិតដែលមានវិសាលភាពធំធេងជាងកម្រិតដែលបានចែងនៅក្នុងកតិកាសញ្ញានេះ។
  • ទី6 : សិទ្ធិធ្វើការងាររួម។
  • ទី7 : សិទ្ធិរបស់បុគ្គលគ្រប់រូបដើម្បីទទួលបាននូវលក្ខខណ្ឌការងារត្រឹមត្រូវ៊
  • ទី8 : សិទ្ធិរបស់ជនគ្រប់រូបទទួលបាននូវសន្តិសុខសង្គមព្រមទាំងការធានារ៉ាប់រងសង្គមផងដែរ។
  • ទី9 : កិច្ចគាំពារ និងជំនួយដ៏ទូលំទូលាយដែលអាចធ្វើទៅបាន ត្រូវតែផ្ដល់ឱ្យគ្រួសារដែលជាអង្គភាពធម្មជាតិ និងជាអង្គភាពមូលដ្ឋានរបស់សង្គម និងនៅពេលដែលគ្រួសារមានការទទួលខុសត្រូវចមពោះការថែរក្សា និងការអប់រំបុត្រធីតាក្នុងបន្ទុក។
  • ទី10 : ទទួលស្គាល់សិទ្ធិរបស់មនុស្សគ្រប់រូបក្នុងការទទួលបានកម្រិតជីវភាពគ្រប់គ្រាន់សម្រាប់ខ្លួនផ្ទាល់ និងសម្រាប់គ្រួសារខ្លួន រួមមានចំណីអាហារ សំលៀកបំពាក់ និងទីលំនៅគ្រប់គ្រាន់ ព្រមទាំងការរីកចម្រើនជាលំដាប់នៃលក្ខខណ្ឌរស់នៅរបស់គេ។
  • ទី11 : ទទួលស្គាល់សិទ្ធិរបស់បុគ្គលគ្រប់រូបមានកម្រិតសុខភាព ទាំងខាងរាងកាយ និងខាងស្មារតីខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន។
  • ទី12 : ទទួលស្គាល់សិទ្ធិបុគ្គលគ្រប់រូបដើម្បីទទួលបានការអប់រំ។
  • ទី13 : រដ្ឋជាភាគីទទួលស្គាល់សិទ្ធិបុគ្គលគ្រប់រូប។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login