បរិយាយពីធនាគារពិភពលោក និងតួនាទីរបស់វា
ក.អំពីធនាគារពិភពលោក
- ធនាគារពិភពលោក ជាវាក្យសព្ទមួយដែលគេប្រើដើម្បីរៀបរាប់ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយដែលផ្ដល់ប្រាក់កម្ចី ឬផ្ដល់ឥណទានដល់ប្រទេសកំពុងអភិវឌ្ឍ សម្រាប់កម្មវិធីសំខាន់ៗ។
- ធនាគារពិភពលោកមានគោលដៅច្បាស់លាស់ក្នុងការកាត់បន្ថយភាពក្រីក្រ។
- ធនាគារបិភពលោក ខុសពីក្រុមធនាគារពិភពលោកនៅត្រង់ថា ធនាគារពិភពលោកមានតែស្ថាប័នពីរគឺ ធនាគារអន្តរជាតិសម្រាប់ការស្ថាបនាឡើងវិញ និងការអភិវឌ្ឍ និងសហគមន៍អភិវឌ្ឍអន្តរជាតិ ទីភ្នាក់ងារធានារ៉ាប់រងវិនិយោគទុនពហុភាគីនិងមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការដោះស្រាយវិវាទវិនិយោគទុន។
- ធនាគារពិភពលោកជាស្ថាប័នមួយក្នុងចំណោមស្ថាប័នទាំងប្រាំ ដែលបង្កើតឡើងនៅឯសន្និសីទក្នុងឆ្នាំ ១៩៤៤។
- ធនាគារនេះបង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៤៤ គឺជាអង្គការអន្តរជាតិដ៏ធំមួយដែលបង្កើតឡើងដោយសន្ធិសញ្ញា និងមានប្រទេសជាសមាជិកពី ១៨៤ ទៅ ១៨៦។
ខ. តួនាទីរបស់ធនាគារពិភពលោក
- មុខងារសំខាន់របស់ធនាគារពិភពលោក គឺផ្ដល់ប្រាក់កម្ចី ឬផ្ដល់ឥណទានដល់គម្រោងសំខាន់ៗ ដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជាសមាជិក។
- បេសកកម្មរបស់ធនាគារពិភពលោក គឺការកាត់បន្ថយភាពក្រីក្រ។
- ធនាគារពិភពលោក ផ្ដល់ប្រាក់កម្ចី ផ្ដល់ឥណទាន ឬប្រាក់ជំនួយ សម្រាប់គម្រោងកម្មវិធី និងជួយផ្នែកបច្ចេកទេសក្នុងករណីដែលប្រទេស និងផ្នែកឯកជនធ្វើឡើងដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអន្តរកាល។