Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Phon
2018-06-13 11:01

ក. ប្រព័ន្ធនយោបាយ គឺជាប្រព័ន្ធអង្គការចាត់តាំងនៃអំណាចផ្សេងៗរបស់រដ្ឋមួយដោយមានបែបផែនតែងតាំងអ្នកដឹកនាំ ទំនាក់ទំនងរវាងអំណាចនីតិប្រតិបត្តិ អំណាចនីតិប្បញ្ញតិ្ត និងអំណាចតុលាការ។

ខ. រដ្ឋសភា គឺជាអង្គការនីតិប្បញ្ញត្តិដែលមានតួនាទីដូចជា

  • ធ្វើសេចក្ដីស្នើច្បាប់ និងអនុម័តច្បាប់ប្រទេសជាតិ
  • បង្កើតច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់គ្រឹះសម្រាប់ដឹកនាំ
  • តាមដានរាល់សកម្មភាពរបស់រដ្ឋាភិបាល
  • អនុម័តថវិកាជាតិ ផែនការរដ្ឋ កម្ចីប្រាក់ពីគេ នឹងឱ្យប្រាក់គេខ្ចី
  • បង្កើតច្បាប់ការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋឱ្យមានមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ...
  • មានសិទ្ធិស្នើ និងធ្វើវិសោធនកម្មច្បាប់របស់ប្រទេស
  • អនុម័តលើកលែងទោសជាទូទៅ និងការប្រកាសសង្រ្គាម។

គ. តុលាការ គឺជាអង្គការមួយដែល

  • មានអំណាចឯករាជ្យ
  • ធានារក្សាអនាគត និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ
  • ជំនុំជម្រះក្ដីទៅលើរឿងក្ដីតាំងអស់ ព្រមទាំងក្ដីរដ្ឋបាលទៀតផង
  • ការជម្រះផ្ដល់យុត្តិធម៌តាមនីតិវិធី និងច្បាប់ជាធរមាន
  • ចៅក្រមមានសិទ្ធិជម្រះក្ដី   បំពេញភារកិច្ចដោយគោរពយ៉ាងម៉ឺងម៉ាត់អស់ពីដួងចិត្ត     និងសម្បជញ្ញៈរបស់ខ្លួន។

ឃ. រដ្ឋាភិបាល គឺជាអង្គការនីតិប្រតិបត្តិ មានភារកិច្ចក្នុងការរៀបចំគោលនយោបាយសាធារណៈ ដឹកនាំត្រួតពិនិត្យសកម្មភាព អនុវត្តច្បាប់ ក្នុងបំណងរក្សាសន្តិភាព សន្តសុខ សណ្ដាប់ធ្នាប់ យុត្តិធម៌ សេរីភាព សិទ្ធិមនុស្ស​ ការអភិវឌ្ឍនិងផ្ដល់សេវាផ្សេងៗទៀតដូចជា ការអប់រំ សុខាភិបាល រដ្ឋបាល ។ល។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login