Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Phon
2018-06-13 10:58

ជំរឿន គឺជាការរាប់ចំនួនប្រជាជនទាំងប្រុសទាំងស្រី និងកុមារទាំងអស់នៅក្នុងប្រទេសមួយតាមពេលវេលាដែលបានកំណត់ទុក ដើម្បីប្រមែប្រមូលទិន្នន័យក្នុងការធ្វើផែនការអភិវឌ្ឍន៍សម្រាប់អនាគត។ ប្រទេសកម្ពុជាធ្លាប់ធ្វជំរឿន ៤លើករួចមកហើយ គឺនៅឆ្នាំ ១៩២១ ឆ្នាំ១៩៦២ ១៩៩៨ និងឆ្នាំ២០០៨។ ប៉ុន្តែនៅឆ្នាំ១៩២១​ធ្វើឡើងដោយអាណាព្យបាលបារាំង មិនមែនជាការធ្វើជំរឿនដោយពិតប្រាកដឡើយ ពីព្រោះគោលបំណងជាចម្បងគឺចង់ដឹងអំពីចំនួនមនុស្សចាប់ពី អាយុ២០ឆ្នាំ ដល់ ៦០ឆ្នាំប៉ុណ្ណោះ ដើម្បីប្រមូលពន្ធដារ។


Answer 2


user icon
AetSokh
2019-08-06 14:35

ជំរឿន គឺជាការរាប់លម្អិតចំនួនប្រជាជនទាំងក្មេងចាសប្រុសស្រី ទាំងជនជាតិខ្មែរនិងជនបរទេសដែលមករស់នៅលើទឹកដីកម្ពុជាតាមកាលបរិច្ឆេទកំណត់ណាមួយ។

ប្រទេសកម្ពុជាធ្លាប់ធ្វើជំរឿន ៥លើករួចមកហើយ គឺនៅឆ្នាំ ១៩២១ ឆ្នាំ១៩៦២ ១៩៩៨ ឆ្នាំ២០០៨និងឆ្នាំ២០១៩។ ប៉ុន្តែនៅឆ្នាំ១៩២១​ធ្វើឡើងដោយអាណាព្យាបាលបារាំង ក្នុងគោលបំណងចង់ដឹងអំពីចំនួនមនុស្សចាប់ពី អាយុ២០ឆ្នាំដល់៦០ឆ្នាំប៉ុណ្ណោះ ដើម្បីប្រមូលពន្ធដារផផ្សេងៗ។


Answer 3


user icon
Chanheng_Menh
2021-05-16 17:57

ជំរឿន គឺជាការរាប់ចំនួនប្រជាជនទាំងប្រុសទាំងស្រី និងកុមារទាំងអស់នៅក្នុងប្រទេសមួយតាមពេលវេលាដែលបានកំណត់ទុក ដើម្បីប្រមែប្រមូលទិន្នន័យក្នុងការធ្វើផែនការអភិវឌ្ឍន៍សម្រាប់អនាគត។ កម្ពុជាធ្លាប់ធ្វើជំរឿន 5 ដង រួចមកហើយ គឺនៅឆ្នាំ 1921 1962 1998 2008 និង ឆ្នាំ 2019។  ប៉ុន្តែជំរឿននៅឆ្នាំ 1921 ​ធ្វើឡើងដោយអាណាព្យបាលបារាំង មិនមែនជាការធ្វើជំរឿនដោយពិតប្រាកដឡើយ ពីព្រោះគោលបំណងជាចម្បងគឺចង់ដឹងអំពីចំនួនមនុស្សចាប់ពី អាយុ២០ឆ្នាំ ដល់ ៦០ឆ្នាំប៉ុណ្ណោះ ដើម្បីប្រមូលពន្ធដារ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login