កំណើនប្រជាជនផ្ដលផលលំបាកដល់សង្គមមនុស្សដូចជា
- ការខ្វះទឹកស្អាតសម្រាប់ផឹក និងប្រើប្រាស់ ខ្វះថាមពល បង្កើតការបំពុល ឬការធ្វើឱ្យកង្វក់ខ្យល់អាកាស ទឹក ដី ការរំខានដោសំឡេង ការកាប់បំផ្លាញព្រៃឈើ និងការធ្វើឱ្យខូចប្រព័ន្ធអេកូឡូស៊ី ដែលជួយឱ្យមានលំនឹងរវាងអុស៊ីសែន និងឧស្ម័នកាបូនិចក្នុងបរិយាកាស។
- ការកើនកម្ដៅពិភពលោក បាត់បង់ដីដែលអាចដាំដំណាបាន និងការខ្សោះជីជាតិដី បំផ្លាញសត្វព្រៃ ជាពិសេសប្រភេទសត្វកម្រ។
- ការកើនឡើងនៃវស័យឧស្សាហកម្ម នាំឱ្យមានការបំពុលកាន់តែខ្លាំង។
- ការកើនភាពក្រីក្រ ការទ្រុឌទ្រោមសុខភាព និងជំងឺដែលធ្វើឱ្យមនុស្សមានអាយុខ្លី។
- ការកើនឡើងនូវអំពើលួចប្លន់ ចាប់ជំរិត ភេរវកម្ម ការជួញដូរគ្រឿងញៀន អំពើអសីលធម៌ទៅលើកុមារនិងទារក ទំនាស់និងការប៉ះទង្គិចគ្នាក្នុងការដណ្ដើមធនធាន។
- សេរីភាពបុគ្គលថយចុះ ការរឹតបន្ដឹងខាងច្បាប់កើនឡើង។