ដើម្បីដោះស្រាយបញ្ហានានាដែលកើតមកពីកំណើនប្រជាជននេះ ត្រូវមានមធ្យោបាយដូចតទៅ
- យើងត្រូវផ្ដោតការយកចិត្តទុកដាក់ទៅលើការអប់រំអំពីវិបាកនៃកំណើននេះ និងអប់រំប្រជាជនឱ្យចេះធ្វើផែនការគ្រួសារ វិធីគ្រប់គ្រងកំណើត ដូចជាការប្រើប្រាស់ស្រោមអនាម័យ ថ្នាំចាក់ កងដាក់ក្នុងស្បូន ការចងបំពង់មេជីវិត និងវិធីផ្សេងៗទៀតសម្រាប់ពន្យា ឬបញ្ឈប់កំណើត។
- ត្រូវពង្រីកការអប់រំដើម្បីឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
- ត្រូវចូលរួមកុំឱ្យមានការបំពុល ឬធ្វើឱ្យកង្វក់បរិស្ថាន។
- ត្រូវចូលរួមសន្សំសំចៃទឹកស្អាតសម្រាប់ប្រើប្រាស់ ផឹក ម្ហូបអាហារ ថាមពល និងធនធានដទៃទៀត ទប់ទល់នឹងការកាប់បំផ្លាញព្រៃឈើ និងការបំផ្លាញធនធានក្រផ្សេងៗ។
- ចូលរួមកាត់បន្ថយភាពក្រីក្រ និងទប់ស្កាត់អំពើលួច ប្លន់ ចាប់ជំរិត ភេរវកម្ម ការជួញដូរគ្រឿងញៀន ទំនាស់និងការប៉ះទង្គិចគ្នាក្នុងការដណ្ដើមធនធាន និងទប់ស្កាត់ជំងឺដងហកាត់ផ្សេងៗទៀត។