Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

១.ចូរអ្នកធ្វើការសង្វេបរឿងឆាកទី ១៨។

២.ចូរអ្នកធ្វើការវិភាគតួអង្គតេជោយ៉ាត ជំទាវស្រែន និង ឧកញ៉ា ព្រហ្មស្រី។

៣.តើអត្ថបទនេះជាប្រភេទអ្វី? អត្ថបទប្រភេទនេះមានរចនាបថយ៉ាងដូចម្តេច?

៤.ចូរអ្នកបង្ហាញពីតួនាទី របស់តួអង្គនាយតយ និងទិន ក្នុងវគ្គដកស្រង់នេះ។ តើតួអង្គទាំងពីរខាងលើចាំបាច់ឬទេ ក្នុងការសំដែង? ហេតុអ្វី?

៥.ដោយផ្នែកតាមឆាកទី១ ដល់ទី១៨ ចូរអ្នកធ្វើការសិក្សាអំពីៈ

  • អត្ថន័យៈ ប្រធានរឿង មូលបញ្ហារឿង គំនិតដឹកនាំ (ឧត្តមគតិអ្នកនិពន្ធ)។
  • អត្ថរូបៈ វចនវិធី សន្ទេហវិធី វឌ្ឃនវិធី និងបដិវិធី។
  • អត្ថរសៈ តថរស សច្ចរស កុសលរស សង្គមរស។

៦.តើរវាងជំទាវស្រែន និងនាងម៉ៃ មានលក្ខណៈដូចគ្នា និងខុសគ្នាយ៉ាងណាខ្លះ? ឧត្តមភាពរបស់នារីទាំងពីរនេះ ស្ថិតនៅត្រង់ណា? ចូរបង្ហាញ។

៧.តើស្ថានភាពជាកត្តាកំណត់លើវិរជន ឬវិវជណជាកត្តាកំណត់លើស្ថានភាព? តើតេជោយ៉តក្នុងវគ្គដកស្រង់នេះ អាចចាត់ទុកជាវីរជនបានដែរឬទេ? ព្រោះអ្វី?

៨.តើសេចក្តីស្នេហារវាងជំទាវស្រែន និងតេជោយ៉ត បានផ្តល់ជាផលវិបាកយ៉ាងណាខ្លះ? ហេតុអ្វី?

 

ចម្លើយ

 

១.សង្វេបរឿងឆាកទី ១៨

ជំទាវស្រែនពិបាកក្នុងចិត្ត ជាខ្លាំងព្រោះតែតេជោយ៉តបានពឹងពាក់ចាស់ទុំឱ្យចូលស្តីដណ្តឹងនាង។ នាងស្រលាញ់យ៉តដែរ ប៉ុន្តែនាងគិតថា យ៉ងធ្លាប់ធ្វើជាបាវបំរើរបស់នាង ម៉្យាងទៀតយ៉តជាជនជាតិភាគតិច។ ជំទាវស្រែន គិតថា បើនាងព្រមរៀបការជាមួយយ៉ត អ្នកភូមិច្បាស់ជានិន្នានាងមិនខាន។ តេជោយ៉តបានរៀបចំពិធីមួយយ៉ាងអធិកអធម។ ក្នុងពិធីនោះយ៉តបានយកកាំជណ្តើររបស់ជំទាវស្រែន មកឆ្លាក់ជារូបតេជោមាស និង ព្រះពុទ្ធរូប។ ជំទាវស្រែនបានថ្វាយបង្គំរូបសំណាក់ ទាំងពីរនោះ។ ក្រោយពីដឹងថារូប សំណាក់ទាំងនោះធ្វើអំពីឈើកាំជណ្តើរជំទាវស្រែនក៏យល់ពីអត្ថន័យ និង ការប្រៀបធៀបសង្គមវណ្ណៈរបស់តេជោយ៉ត ហើយនាងក៏ព្រមរៀបការជាមួយតេជោយ៉ត។

 

២.វិភាគតួអង្គតេជោយ៉ត ជំទាវស្រែន និង ឧកញ៉ា ព្រហ្មស្រី។

តជោយ៉តៈ

+ គុណសម្បត្តិៈ

  • ស្នេហាជាតិ
  • មានឧត្តមគតិ
  • មានចិត្តសណ្តោសចំពោះចៅហ្វាយនាយ
  • គោរពដឹងគុណគ្រូ

+ គុណវិប្បត្តិៈ

  • ស្រលាញ់ប្រពន្ធគ្រូឯង
  • ធ្វើបាបចិត្តនាងមៃ

ជំទាវស្រែនៈ

+ គុណសម្បតិ្តៈ

  • សណ្តោសប្រណីចំពោះបាវព្រាវ
  • សុខចិត្តយកតេជោយ៉តធ្វើជាស្វាមី

+ គុណវិប្បត្តិៈ

  • ប្រកាន់វណ្ណៈ
  • ប្រកាន់ពូជសាសន៍

នាងមៃៈ

+ គុណសម្បតិ្តៈ

  • យល់ពីសេចក្តីស្នេហាពិត
  • សុខចិត្តយកតេជោយ៉តធ្វើជាបងធម៌

+ គុណវិប្បត្តិៈ

  • ខ្វះការពិចារណា
  • ចង់ទៅបួសព្រោះស្នេហា

ឧកញ៉ាព្រហ្មស្រីៈ

+ គុណសម្បតិ្តៈ

  • យកចិត្តទុកដាក់ការងារ
  • ស្មោះត្រង់ចំពោះតេជោយ៉ត

+ គុណវិប្បត្តិៈ

  • ខ្វះការព្យាយាម

 

៣.អត្ថបទនេះ ជាប្រភេទល្ខោនបាសាក់។ អត្ថបទប្រភេទនេះ មានរចនាបថដូចតទៅៈ

  • មានរាយឈ្មោះតួអង្គ
  • តួអង្គនិយាយឆ្លើយឆ្លងគ្នាដោយផ្ទាល់
  • អ្នកនិពន្ធប្រាប់ពីសកម្មភាពរបស់តួអង្គ ដែលត្រូវសំដែងដាក់ក្នុងវង់ក្រចក។

 

៤.តួនាទីរបស់តួអង្គនាយតយ និងទិន ក្នុងវគ្គដកស្រង់នេះ គឺដើម្បីធ្វើឱ្យបរិយាកាសមានការផ្លាស់ប្តូរ ធ្វើឱ្យកាន់តែមានបរិយាកាសសប្បាយរីករាយថែមទៀត។ តួអង្គទាំងពីរពិតជាសំខាន់ណាស់ ក្នុងការសំដែង ព្រោះថាតួអង្គទាំងពីរនេះ ជាតួអង្គកំប្លែង ដែលអាចធ្វើអោយអ្នកទស្សនាអស់សំណើច និងបង្កបរិយាកាសកាន់តែរីករាយទៀតផង។

ដោយផ្នែកលើតាមឆាកទី ១៥ ដល់ទី១៨ សិក្សាពីៈ

អត្ថន័យៈ

+ ប្រធានរឿងៈ ការព្យាយាមរបស់តេជោមាសដើម្បីយកជំទាវស្រែនធ្វើជាភរិយា។

+ មូលបញ្ហារឿងៈ

  • យកចិត្តទុកដាក់ចំពោះជំទាវស្រែន
  • ចូលស្តីដណ្តឹងជំទាវស្រែនតាមផ្លូវច្បាប់
  • រៀបចំធ្វើពិធីយ៉ាងអធិកអធម ដើម្បីឱ្យជំទាវស្រែន យល់ពីអត្ថន័យនៃការឆ្លាក់រូបតេជោមាស និងពុទ្ធរូប។

+ ឧត្តមគតិអ្នកនិពន្ធៈ

  • ត្រូវចេះទទួលស្គាល់ការពិត
  • កុំប្រកាន់វណ្ណៈ
  • កុំប្រកាន់ពូជសាសន៍
  • ត្រូវចជតស៊ូអំណត់ព្យាយាម មិនត្រូវអស់សង្ឃឹម

អត្ថរូប

+ វចនវិធីៈ អ្នកនិពន្ធបានប្រើពាក្យសាមញ្ញងាយយល់ និងងាយស្តាប់ និងប្រើពាក្យបាលីសំស្ក្រឹតដូចជា សប្បុរសធម៌ សុភមង្គល លក្ខណៈសម្បត្តិ...

+ សន្ទេហវិធីៈ អ្នកនិពន្ធបានធ្វើអោយអ្នកអាន អ្នកទស្សនា ឆ្ងល់ចង់ដឹងថា តើជំទាវស្រែនសុខចិត្តយកតេជោយ៉តធ្វើជាស្វាមីឬទេ។

+ វឌ្ឃមានវិធីៈ អ្នកនិពន្ធបានធ្វើសកម្មភាពរឿងកាន់តែប្រសើរឡើង។

អត្ថរសៈ

+ តថរសៈ អ្នកនិពន្ធបានបង្ហាញពីបញ្ហាពិតជាក់ស្តែងក្នុងសង្គមគឺការប្រកាន់វណ្ណៈ ពូជសាសន៍ជាដើម។

+ សច្ចរសៈ បង្ហាញពីសច្ចទៀតត្រង់ និងភក្តីភាពរបស់តេជោយ៉ត ចំពោះជំទាវស្រែន។

+ កុសលរសៈ អប់រំទូន្មានប្រៀនប្រដៅមនុស្សកុំ​​​​​​ឱ្យប្រកាន់វណ្ណៈ ពូជសាសន៍។

+ សង្គមរសៈ បង្ហាញពីបញ្ហាដែលមាននៅក្នុងសង្គមមនុស្ស បញ្ហាជីវភាព រស់នៅប្រចាំថ្ងៃរបស់មនុស្សក្នុងសង្គម។

 

៦.លក្ខណៈដូចគ្នា និងខុសគ្នារវាងជំទាវស្រែន និងនាងម៉ៃៈ

  • លក្ខណៈដូចៈ ទទួលស្គាល់ការពិត និងយល់នូវអ្វីដែលត្រឹមត្រូវដូចគ្នា។
  • លក្ខណៈខុសគ្នាៈ នាងម៉ៃឆាប់ទទួលស្គាល់ការពិត ជាងជំទាវស្រែន។ តែនាងម៉ៃមានគំនិតគតិខ្លី ដោយសារស្នេហានាមមានបំណងចង់ទៅបួស។
  • ឧត្តមភាពរបស់នារីទាំងពីរស្ថិតនៅត្រង់ អ្នកទាំងពីរចេះទទួលស្គាល់ការពិត។ ដូចជានាងម៉ៃ បានយល់ច្បាស់ជាអ្វីទៅជាស្នេហាពិត ហើយជំទាវស្រែនក៏ ឈប់ប្រកាន់វណ្ណៈ ពូជសាសន៍ ដោយសុខចិត្ត ទទួលយកតេជោយ៉តធ្វើជាស្វាមី។

 

៧.គឺស្ថានភាពជាកត្តាកំណត់ មិនមែនវីរជនជាកត្តាកំណត់នូវស្ថានភាពឡើយ។ នៅក្នុងវគ្គដកស្រង់នេះ តេជោយ៉់តអាចចាត់ទុកជា វីរជនបានគឺដោយសារ តេជោយ៉តមានចិត្តក្លាហាន ដែលហ៊ានសារភាពស្នេហាចំពោះជំទាវស្រែន ដែលជាចៅហ្វាយនាយរបស់ខ្លួន។ ហើយម៉្យាងទៀត តេជោយ៉តបានវាយកំទេចខ្មាំង ក្បត់ចោលអស់គ្មានសល់។ នេះហើយជាវីរភាពរបស់គាត់។

 

៨.សេចក្តីស្នេហារវាងតេជោយ៉ត និងជំទាវស្រែនបានផ្តល់ជាផលវិបាកមួយចំនួនដល់មនុស្សទូទៅព្រោះថា អ្នកទាំងពីរជាមនុស្ស ដែលមានវណ្ណៈខុសគ្នាស្រឡៈពីគ្នា ពីមុនយ៉តជាបាវបំរើរបស់ជំទាវស្រែន ហើយម៉្យាងទៀត តេជោយ៉តជាជនជាតិភាគតិចទៀតផង។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login