បុព្វហេតុដែលនាំអោយមានអថេរភាពគ្រួសារនៅក្នុងសង្គមទំនើបមានដូចជា៖
- កូនម្នាក់ៗមានសិទ្ធិទទួលកេរ្តិ៍មរតកដូចគ្នា
- ស្មារតីឬគំនិតបុគ្គលនិយម (កូនចង់បានទ្រព្យសម្បត្តិពីឪពុកគេដែរ)
- មានមនសិកាអណាធិបតេយ្យ (កូនលែងស្តាប់ឪវាទឪពុកម្តាយ គឺធ្វើទៅតាមចិត្តរបស់ពួកគេ)
- មានការប្រឈមមុខគ្នារវាងឪពុក និងកូន ប្តី និងប្រពន្ធ។
- ការផ្លាស់ប្តូរនៃប្រាក់បៀវត្សន៏ (ការឡើងចុះនៃបៀវត្សន៏) ចំនូលគ្មានស្ថេរភាពក្នុងគ្រួសារ មានភាពស្មុគ្រស្មាញ។
- ការប្រែប្រួលរវាងស្វាមី ភរិយា៖ ស្ត្រីមានការអប់រំដូចបុរសដែរ នាំអោយមានការទាមទារនូវសិទ្ធិស្មើរគ្នាជាមួយស្វាមី នៅក្នុងជីវភាពរស់នៅ។ ចំនែកបុរសវិញ មិនយល់ព្រមចំពោះការទាមទារ នេះក៏បង្កើតបានជាទំនាស់រវាងស្វាមីនិងភរិយា។
- ការប្រែប្រួលរបៀបគ្រប់គ្រងជាលក្ខណៈសហករណ៏៖ ការគ្រប់គ្រងគ្រួសារមានការប្រែប្រួលដោយសារបច្ចុប្បន្នស្ត្រីមានការអប់រំខ្ពស់ នាំឲ្យមានទំនាស់រវាងប្តី និងប្រពន្ធ។