Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គំនាបសង្កត់ពីធម្មជាតិទៅលើប្រទេសជប៉ុនមានដូចជា បន្ទុះភ្នំភ្លើងព្យុះ ទីផុង រញ្ជួយដី និងរលកយក្សស៊ូណាមី ជាដើម ។


Answer 2


user icon
Teacher Sovannara
2021-04-21 21:30

គំនាបសង្កត់ពីធម្មជាតិទៅលើប្រទេសជប៉ុនមានដូចជា បន្ទុះភ្នំភ្លើង ព្យុះទីផុង រញ្ជួយដី និងរលកយក្សស៊ូណាមី បំណាក់ស្រុតបាតសមុទ្រ ជាដើមដែលបានបំផ្លាញជីវិតប្រជាជន ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធសង្គមយ៉ាងច្រើនសន្ធឹកសន្ទាប់ស្ទើរជារៀងរាល់ឆ្នាំ ។

+បានជាជប៉ុនឧស្សាហ៍រងនូវបាតុភូតធម្មជាតិទាំងនោះញឹកជាប់ព្រោះដោយសារកត្តាមួយចំនួនដូចជា៖

  • ទី១៖ ជប៉ុនជាប្រទេសប្រជុំកោះ ហើយទីតាំងប្រជុំកោះទាំងនោះបានលយចេញដាច់ឆ្ងាយពីដីទ្វីប ហើយស្ថិតនៅចំចរន្តទិសខ្យល់សមុទ្រ ដែលតែងតែបក់ទៅបក់មកជារៀងរាល់ឆ្នាំ ។
  • ទី២៖ សណ្ឋានដីរបស់ប្រទេសជប៉ុនមានសភាពរឹង ហើយមានទំនោរចោតទៅរកសមុទ្រ ជាហេតុធ្វើឱ្យងាយរងនូវគ្រោះទឹកជំនន់ និងហានិភ័យផ្សេងៗពីសមុទ្រ ។
  • ទី៣៖ ប្រទេសជប៉ុនស្ថិតនៅក្នុងតំបន់ខ្សែក្រវាត់រញ្ជួយដី មានប្រភពនៅក្រោមបាតមហាសមុទ្រប៉ាស៊ីហ្វិក ដែលតែងតែបង្កឱ្យមានចលនារញ្ជួយដី និងរលកយក្សស៊ូណាមិ ។
  • ទី៤៖ ប្រទេសជប៉ុនស្ថិតក្នុងតំបន់ខ្សែក្រវាត់ភ្នំភ្លើងក្រោមបាតសមុទ្រ ដែលភ្នំភ្លើងស្ទើរតែទាំងអស់នៅលើពិភពលោក ត្រូវបានប្រមូលផ្តុំនៅតាមឆ្នេរនៃមហាសមុទ្រនេះ ។ សូមអរគុណ! 

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login