ចង្គោមនៃសេដ្ឋកិច្ចជាតិ មាន ៥ វិស័យ គឺ ៖
- វិស័យកសិកម្ម ជាមុខព្រួញសេដ្ឋកិច្ចទី ១ ជាអាហារសំខាន់និងចាំបាច់សម្រាប់ប្រជាជន ជាមុខរបរសំខាន់ណាស់ចំពោះកសិករ ជាផលិតផលនាំចេញទៅក្រៅប្រទេស
- វិស័យឩស្សាហកម្ម ជាមុខព្រួញសេដ្ឋកិច្ចទី២ បន្ទាប់ពីកសិកម្មផ្តល់រូបធាតុដើមចាំបាច់សម្រាប់រោងចក្រ ឩស្សាហកម្មផ្តល់នូវការងារនិងចំណេះដឹងផ្នែកបច្ចេកទេសដល់ប្រជាជន ផ្តល់ផលិតផលនាំចេញក្រៅប្រទេស
- វិស័យទេសចរណ៍ ជាមុខព្រួញសេដ្ឋកិច្ចទី៣ ជាប្រភេទឩស្សាហកម្មគ្មានផ្សេង ជាប្រភេទចំណូលថវិកាជាតិដ៏សំខាន់ ។
- វិស័យគមនាគមន៏ ជាមុខព្រួញសេដ្ឋកិច្ចទី ៤ ផ្តល់នូវការទំនាក់ទំនងជាតិ និងអន្តរជាតិ ពិសេសផ្នែកទេសចរណ៍ ផ្តល់នូវសេវាដឹកជញ្ជូនទាំងក្នុង និងក្រៅប្រទេស
- វិស័យពាណិជ្ជកម្ម ជាមុខព្រួញសេដ្ឋកិច្ចទី៥ ផ្តល់នូវការនាំចេញ និងនាំចូលនូវផលិតផលផ្សេងៗ ផ្តល់នូវទំនាក់ទំនងផ្នែក ។ ពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស ។