ចំណុចខ្លាំង នៃកសិកម្មអាមេរិកមាន ៖
- កសិកម្មអាមេរិកឈានមុខគេលើពិភពលោក
- ប្រើពលករ ២.៧%នៃប្រជាជនសកម្ម
- រួមចំណែកបាន១៦% នៃតម្លៃសេដ្ឋកិច្ចក្នុងប្រទេស
- ប្រើកសិករតិចតួច តែផលិតស្រូវសាឡីបាន ១២% សាច់ ២០% ពោត ៣៦% សណ្តែក ៤៥% នៃផលិតផលលើពីពិភពលោក
- ប្រើយន្តកម្មកសិកម្មជឿនលឿន ( ជិត ៥០%នៃត្រាក់ទ័រក្នុងពិភពលោក) បម្រើនបម្រាស់ដីគីមី និងថ្នាំគីមីសម្លាប់សត្វល្អិត ។
- ផ្ទៃដីបាចទឹកជាង ២០លានហ.ត នៅខាងលិច និងខាងត្បូង
- ការផ្សព្វផ្សាយយ៉ាងរហ័សអំពីរបស់គំហើញក្សេត្រសាស្រ្តតាមរយៈសេវាទំនើបៗដល់ប្រជាកសិករ ។
ចំណុចខ្សោយនៃកសិកម្មអាមេរិក ៖
- ទីផ្សារអន្តរជាតិជាអាយុជីវិតនៃកសិកម្មអាមេរិក
- កសិករឲ្យដួលរលំ ឬជំពាក់បំណុលគេកាន់តែធ្ងន់នៅពេលទីផ្សារប្រទេសខាងត្បូង និងទីផ្សារអឺរ៉ុបកាត់បន្ថយការបញ្ជាទិញ
- ការស្តុកធញ្ញជាតិរីកកាន់តែធំ តម្លៃស្រុតចុះជាគ្រោះមហន្តរាយដល់កសិករ
- កសិករចាកចោលដីស្រែចំការ ដើម្បីស្វែងរកការងារនៅទីក្រុង
- តម្លៃដីកសិកម្មធា្លក់ចុះជាលំដាប់ចាប់ពី ១៩៨០
- អាជីវកម្មទ្រង់ទ្រាយតូចបាត់បង់បន្តិចម្តងៗ លេចចេញនូវកសិដ្ឋានធំៗមកជំនួសវិញ ។