Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2017-07-22 02:05

ពាក្យថា "បាត់បង់អត្តសញ្ញាណជាតិ" មានន័យថា ៖ បាត់បង់លក្ខណៈសម្គាល់របស់ជាតិមួយ ពោលគឺ បាត់បង់ប្រវត្តិសាស្ត្រទឹកដី ជាតិកំណើត ភាសា វប្បធម៍ ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈ មនោសញ្ចេតនា រួមរបស់ជាតិ។

កត្តាដែលបណ្តាលឱ្យបាត់បង់អត្តសញ្ញាណជាតិមានពីរគឺ៖ ១. កត្តាខាងក្រៅ ៖

  • ការហូរចូលនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់.... របស់បរទេសច្រើន។
  • បរទេសឈ្លានពានទឹកដីដោយត្រង់ៗ។
  • បរទេសធ្វើការផ្សព្វផ្សាយវប្បធម៌ អរិយធម៌របស់គេតាមរយៈគ្រប់រូបភាពលើទឹកដីយើង ក្នុងបំណងបំពាក់បំប៉ននូវអត្តសញ្ញាណជាតិរបស់គេ​ដល់ពលរដ្ឋយើង ដោយប្រើលុយជាធ្នាក់ (ម្ចាស់ឧបត្ថម្ភ)។
  • ..............។

២. កត្តាខាងក្នុង (ពលរដ្ឋខ្លួនឯង) ៖

  • ធ្វេសប្រហែស ភ្លេចខ្លួនមិនបានអប់រំដល់កូនចៅជំនាន់ក្រោយ ឱ្យស្គាល់ពីអត្តសញ្ញាណរបស់ជាតិ ក្រោមលេសគ្មានថវិកា ខ្វះលទ្ធភាព ខ្វះសំភារៈ និង មធ្យោបាយ.....។
  • ពុំស្គាល់អត្តសញ្ញាណជាតិ និងតម្លៃរបស់ផ្នែកនេះ ហើយប្រកាន់គំនិតបរទេសនិយម ភ្លេចការពិចារណា ។
  • ជួនកាលដឹងហើយ ឮហើយ តែធ្វើឱ្យខ្លួនស្ថិតក្រោមអំណាចផលប្រយោជន៍ខ្លាំងពេក "ទឹកប្រាក់ជាធំ"។
  • ..............។

ឧទាហរណ៍៖ ភ្លេងពិណពាទ្យ នាំគ្នានិយាយថា ភ្លេងសៀម ដោយឥតដឹងខ្លួន។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login