Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


និយាយពីពុទ្ធប្រវត្តិសងេ្ខប ៖

  • ព្រះសិទ្ធត្ថគោត្តម ទ្រង់ប្រសូតក្នុងឆ្នាំ៥៤៣មុនគ.ស គឺត្រូវនឹងថ្ងៃសុក្រ១៥កើត ពេញបូរមីខែពិសាខ ឆ្នាំច វេលាថ្ងៃជិតត្រង់ (ម៉ោង១២) នៅក្នុងឧទ្យានលុម្គិនីនៅចន្លោះនគរទេវហៈ និងនគរកបិលពស្ដុ (សព្វថ្ងៃប្រទេសនេប៉ាល់)។
  • ព្រះបិតានាម សុទ្ធោទនៈជាព្រះចៅនគរកបិលពស្ដុ។
  • ព្រះមាតានាម សិរិមហាមាយា ជាព្រះរាជបុត្រីព្រះនគរទេវហៈ។
  • ប្រសូតបាន៥ថ្ងៃ ព្រាហ្មណ៍៦នាក់បានទាយថា

 “បើព្រះរាជកុមារគ្រប់គ្រងនគរ នឹងក្លាយទៅជាស្ដេចចក្រពត្តិដ៏មានអំពាចធំធេងប្រកបដោយធម៌។ បើព្រះរាជកុមារចេញសាងផ្នួស នឹងបានត្រាស់ដឹងជាព្រះអរហន្ដ សម្មាសម្ពុទ្ធោក្នុងលោក “។  ចំណែកព្រាហ្មណ៍ទី៧ គឺកោណ្ឌញ្ញបានទាយថា “ព្រះរាជកុមារពិតជាត្រាស់ដឹងជាព្រះពុទ្ធជាប្រាកដ “។

  • ប្រសូតបាន៧ថ្ងៃព្រះនាងសិរិមហាមាយាសោយទីវង្គតទៅកើតនៅឋានតុសិត។  ព្រះនាង បជាបតិគោតមីសម្រេចកិច្ចជាមនំបំបៅព្រះពោធិសត្វជាលំដាប់រៀងមក។
  • ព្រះជន្ម៧វស្សា ព្រះកុមារបានទៅសិក្សាក្នុងសំណាក់សាស្រ្ដាចារ្យមួយរូបឈ្មោះ​វិស្វមិត្រ ជាអ្នកចេះដឹងវ៉ៃឆ្លាតលើសគ្រូនានា (ចេះចប់គម្ពីរវេទទាំងឡាយ)។
  • ព្រះជន្ម១៦ព្រះវស្សា ព្រះរាជាទ្រង់បានសោយរាជសម្បត្តិ និងមានព្រះនាងពិម្ដាយសោធារាជាអគ្គមហេសីក្នុងឆ្នាំឆ្លូវ។ ព្រះនាងជាព្រះរាជធីតាព្រះបាទសុប្បពុទ្ធ និងព្រះនាងបមិតាដែលត្រូវជាបងប្អូនជីដូនមួយ។
  • ក្នុងពេលក្រសាលឧទ្យានព្រះអង្គទតឃើញទេពនិម្មិត៤យ៉ាង គឺមនុស្សចាស់១ ទតឃើញមនុស្សមានជំងឺ១ ទតឃើញមនុស្សស្លាប់១ ទតឃើញអ្នកបួស១ ការទតឃើញមនុស្ស៣ពួកដំបូង ព្រះអង្គមានសេក្ដីសង្វេគប៉ុន្ដែមនុស្សប្រភេទទី៤ព្រះអង្គសោមនស្សក្នុងការបំពេញបព្វវិជ្ជា។
  • ព្រះរាជបុត្រ១អង្គនាម រាហុលកុមារ។
  • ព្រះជន្ម២៩ព្រះវស្សា ព្រះអង្គបានយាងចេញសាងបព្វជា្ជ ជាមួយអាមាត្យឆន្ទ និងសេះកណ្ឌកៈដែលត្រូវនាំយកគ្រឿងអលង្ការមកនគរវិញ។
  • ព្រះអង្គបានយាងទៅសិក្សានៅសំណាក់អាឡារតាបស និងឧទកតាបស តែពុំបាន         សម្រេច។
  • បន្ទាប់មកព្រះអង្គបានស្វែងរកមោក្ខធម៌តាមបែបអ្នកសម័យនោះ គឺធ្វើខ្លួនឲ្យលំបាក ធ្វើទារុណកម្ម ដេកដើរឈរអង្គុយលើបន្លាស្រួច អាក្រាតកាយ បង្អត់អាហារ... ដែលហៅថាធ្វើទុក្ខកិរិយា។
  •  បន្ទាប់ពីបានស្ដាប់ខ្សែពិណរបស់ព្រះឥន្ទ្រ ព្រះពុទ្ធអង្គបានពិចារណាថា ការធ្វើខ្លួនតឹងពេកនាំឲ្យមានការលំបាក ធូរពេកនាំឲ្យមិនសម្រេច មានតែប្រព្រឹត្តជាកណ្តាលទើបសម្រេច     ធម៌។
  • នៅថ្ងៃពុធ ទី១៥កើត ខែពិសាខ ឆ្នាំរកា ព្រះអង្គបានសម្រេចសម្មាសម្ពោធិញាណ ជាព្រះសម្មាសម្ពុទ្ធក្នុងព្រះជន្ម៣៥ព្រះវស្សា។
  • នៅថ្ងៃទី១៥កើត ខែពិសាខ ឆ្នាំម្សាញ់ ព្រះអង្គបានបរិនិពាន្វ ក្នុងព្រះជន្ម៨០ព្រះវស្សា។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login