Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ជាអាទិទេពបំផ្លាញលោកផង និងបង្កើតលោកផងជាតំណាងសភាវៈកាចសាហាវឃោឃៅចូលចិត្តកាប់ចាក់ និងមានមហេសីច្រើន។

  • ព្រះសិវៈមានឈ្មោះជាច្រើនដូចជា មហាទេវៈ ហរៈ មហេស្វរៈ រុទ្រៈ ឥស្វរៈ ឧគ្រៈ អឃោរវៈ ភៃរវៈ ឥសូរជាដើម។
  • ព្រះសិវៈមានមហេសី ឬហៅថាសក្ដិចំនួន៩គឺទុគ៌្គា ឧមាវតី គោរី កាលី ចន្ទី បរវ៌តី ទេវី មហាទេវីកុមារី។
  • មានបុត្រា២អង្គគឺស្កនៈ (ជាទេវខាងសង្រ្គាម) និងគណេស ឬភគណេស (ជាទេវខាងបញ្ញាមានខ្លួនជាមនុស្សក្បាលដំរីមានភ្លុតខាងឆ្វេង១ (ខាងស្ដាំបាក់) មានដៃ៤ ដៃខាងស្ដាំកាន់កងចក្រ នឹង ភ្លុកខាងស្ដាំបាក់ធ្វើជាអង្រែសម្រាប់បុកថ្នាំព្យាបាលរោគដៃខាងឆ្វេងកាន់ខ្យងស័ង្ខ នឹងត្បាល់សម្រាប់បុកថ្នាំព្យាបាលរោគគង់លើសត្វកណ្ដុរជាមេគណៈនៃទេវៈទាំងឡាយ)។
  • និមិត្តរូប ៖ សិវៈលិង្គតម្កល់លើយោនៅឧមាវតីជានិមិត្តរូបនៃការបង្កើតលោក។
  • រូបកាយ ៖មានមុខខៀវ១ តែអាចបែងភាគបាន៥ ឬឥសីមានសក់បួង មានពុកមាត់ស្រួចកាន់ផ្គាំ។ មនុស្សក្មេងពាក់មួករាងមូល មានសញ្ញាអូម ឬចំនិតព្រះច័ន្ទនៅលើភ្នួងសក់ មានភ្នែក៣ ភ្នែកទី៣នៅលើថ្ងាស (អគ្គីនេត្រ) គង់នៅលើបល័ង្កក្រាលស្បែកខ្លា មានដៃ២ ៤ ៦ ៨ ១០។
  • សម្បុរកាយ ៖ ស មុខខៀវ (ក្នុងរឿងសមុទ្រកូរទឹកដោះ)។
  • សម្លៀកបំពាក់ ៖ ស្បែកខ្លា ឬស្បែកដំរី លលាដ៍ក្បាល ព្រួញ  ធ្នូ...។
  • យានជំនិះ ៖ ជិះគោនិន្ទ។
  • វិមាន ៖ នៅលើកំពូលភ្នំកៃលាស។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login