Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
General Knowledge
2017-07-01 22:57

គោលការណ៏ខ្នាតគំរួអន្តរជាតិដើ

គោលការណ៏ខ្នាតគំរួអន្តរជាតិដើម្បីឲ្យប្រជាធិបតេយ្យមាន៖

  • ការចូលរួមពីប្រជាពលរដ្ឋ
    ប្រជាពលរដ្ឋមិនត្រឹមតែមានសិទ្ធទេ ថែមទាំងមានកត្តាព្វកិច្ចទៀតផងដែរ។ ការរួមចំណែករបស់ប្រជាពលរដ្ឋក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមវប្បធម៍ រួមមានការបោះឆ្នោត ការឈរឈ្មោះឲ្យគេបោះឆ្នោត ការចូលរួមប្រជុំបញ្ចេញមតិ ការបង់ពន្ធដា ការប្រព្រឹត្តតាមច្បាប់ និងការឃ្លាំមើលការប្រព្រឹត្តិរបស់រាជរដ្ឋាភិបាល គឺជាកត្តាព្វកិច្ចរបស់ប្រជាពលរដ្ឋដើម្បីជួយកែលំអលទ្ធិប្រជាធិបតេយ្យ។
  • ភាពស្មើរគ្នា
    ក្នុងសង្គមលទ្ធិប្រជាធិបតេយ្យគោលការណ៏ស្មើរភាពគ្នាមានន័យថា មនុស្សគ្រប់រូបមានតំលៃ និងលទ្ធភាពដូចគ្នាដោយគ្មានការរើសអើង។
  • ការអនុគ្រោះគ្នា
    នៅក្នុងសង្គមប្រជាធិបតេយ្យគឺជាសង្គមប្រកបដោយសេចក្តីអនុគ្រោះ។ នេះមានន័យថា ក្នុងពេលដែលបក្សណាឈ្នះមានសិទ្ធិគ្រប់គ្រងអំណាច ពួកគេត្រូវអនុគ្រោះ និងទទួលស្គាល់សិទ្ធិគ្រប់បែបយ៉ាងរបស់មនុស្សភាគតិច ឬបក្សដែលចាញ់ត្រូវអនុគ្រោះ និងអនុញ្ញាតិឲ្យបក្សណាដែលចាញ់នោះប្រើសិទ្ធិបញ្ចេញមតិជំទាស់។ រីឯនៅក្នុងសង្គមវិញមនុស្សម្នាក់ៗក៏ត្រូវចេះអត់អោនអោយគ្នាទៅវិញទៅមកផងដែរ។
  • ការទទួលខុសត្រូវ
    នៅក្នុងសង្គមប្រជាធិបតេយ្យ មន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវមានការទទួលខុសត្រូវចំពោះប្រជារាស្ត្រ។ ពួកគេត្រូវបំពេញភារកិច្ចតាមឆន្ទៈប្រជារាស្ត្រនិងដើម្បីផលប្រយោជន៏ប្រជារាស្ត្រផងដែរ។
  • មានតម្លាភាព
    អ្វីៗដែលរដ្ឋាភិបាលធ្វើត្រូវតែឲ្យប្រជារាស្ត្រដឹងលឺ។ នេះមានន័យថាត្រូវអនុញ្ញាតិឲ្យអ្នកការសែតនិងប្រជារាស្ត្រសាកសួរពត៍មានអំពីកិច្ចការរបស់រដ្ឋាភិបាល។
  • កំណត់ឲ្យមានការបោះឆ្នោតសេរីនិងយុត្តិធម៍
    ក្នុងសង្គមប្រជាធិបតេយ្យការកកើតរដ្ឋាភិបាលនិងផ្លាស់ប្តូរត្រូវប្រព្រឹត្តិទៅតាមឆន្ទៈពលរដ្ឋដោយយកការបោះឆ្នោតសេរីនិងយុត្តិធម៍។

ការគំរាមកំហែង ការបំភិតបំភ័យព្រមទាំងអំពើពុករលួយដែលកើតមុនពេលនិងក្រោយពេលបោះឆ្នោតគឺផ្ទុយនិងគោលការណ៏ប្រជាធិបតេយ្យ។

  • មានការយល់ព្រមតាមលទ្ធផលនៃការបោះឆ្នោត តែងតែមានអ្នកឈ្នះនិងអ្នកចាញ់ ហើយអ្នកចាញ់តែងចោទថាគ្មានយុត្តិធម៍ហើយរកលេស បដិសេធន៏លទ្ធផលនៃការបោះឆ្នោត ហើយផលវិបាកនៃការបដិសេធន៏បណ្តាលឲ្យកើតរដ្ឋាភិបាល១ដោយគ្មានប្រសិទ្ធិភាព។ ទង្វើនេះផ្ទុយនឹងគោលការណ៏ប្រជាធិបតេយ្យ។
  • មានសេរីភាពខាងផ្នែកសេដ្ឋកិច្ច
    ប្រជាពលរដ្ឋអាចធ្វើជាម្ចាស់កម្មសិទ្ធិលើទ្រព្យសម្បត្តិនិងលើជំនួញផ្សេងៗ។ រដ្ឋាភិបាលមានកត្តាព្វកិច្ចត្រូវបង្កលក្ខណៈអោយមានសេដ្ឋកិច្ចទីផ្សារសេរី ហើយមិនត្រូវក្តោបក្តាប់លើសេដ្ឋកិច្ចទាំងស្រុងឡើយ។ ប៉ន្តែរាជរដ្ឋាភិបាលត្រូវពង្រីកតួនាទីគ្រប់គ្រងក្នុងកាលៈទេសៈណាដែលអនាធិបតេយ្យលើវិស័យសេដ្ឋកិច្ច។
  • មានយន្នការទប់ស្កាត់ការប្រើអំណាចរំលោភបំពាន
    មន្ត្រីរាជការមិនអនុញ្ញាតិអោយប្រើអំណាចខុសច្បាប់ឡើយ។ ក្នុងទិសដៅនេះ រាជរដ្ឋាភិបាលត្រូវមានយន្នការដើម្បីទប់ស្កាត់ការប្រើអំណាចខុសច្បាប់ដោយបង្កើតឲ្យមានការត្រួតពិនិត្យទៅវិញទៅមករវាងស្ថាប័នមួយទៅស្ថាប័នមួយទៀត ហើយត្រូវមានតុលាការឯករាជ្យដើម្បីកាត់ទោសមន្ត្រីណាដែលប្រព្រឹត្តខុសច្បាប់។
  • នៅកម្រងច្បាប់នៃរដ្ឋធម្មនុញ្ញកម្រងសិទ្ធិនិងសេរីភាពដើម្បបង្ការកុំអោយមន្ត្រីមួយចំនួនមានការប្រើអំណាចរំលោភបំពានលើប្រជាពលរដ្ឋ អង្គតុលាការត្រូវអនុវត្តន៍តាមច្បាប់រដ្ឋធម្មនុញ្ញដោយឥតល្អៀងជាពិសេសគឺការប្រើអំណាចនិងការទទួលខុសត្រូវ។
  • មានសិទ្ធមនុស្សឯទៀត
    របបប្រជាធិបតេយ្យតែងតែខិតខំលើកតំកើងដល់ការគោរពនិងការការពារសិទ្ធិរបស់ប្រជាពលរដ្ឋ។ មានសារសិទ្ធិមនុស្សបានឆ្លុះបញ្ចាំងដល់ការគោរពជីវិតនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស រួមមានសេរីភាពក្នុងការនិយាយស្តី និងបញ្ចេញមតិ ការប្រជុំ ការអប់រំ
  • ពហុបក្ស
    ការមានពហុបក្សអនុញ្ញាតិអោយប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតអាចប្រើសិទ្ធិជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត ហើយក៏បានអនុញ្ញាតិជំទាស់នៅក្នុងរដ្ឋសភាដើម្បីរក្សាតុល្យភាពក្នុងការគ្រប់គ្រងប្រទេស។ តាមប្រវត្តិសាស្ត្រ ប្រទេសណាដែលមានបក្សតែមួយនិងគ្មាបក្សជំទាស់នាំអោយប្រទេសនោះតែងតែជួបប្រទះអំណាចផ្តាច់ការ
  • ការគ្រប់គ្រងដោយច្បាប់
    ច្បាប់មានសិទ្ធិលើអ្វីៗទាំងអស់នៅក្នុងប្រទេស។ មនុស្សត្រូវតែប្រតិបត្តិតាមច្បាប់ជានិច្ចកុំអោយល្អៀង ប្រជាធិបតេយ្យទាមទារអោយច្បាប់ការពារមនុស្សស្មើរៗគ្នានិងដាក់ទណ្ឌកម្មទៅតាមទោសនីមួយៗ។
  • អព្យាក្រឹត្យ
    រាជរដ្ឋាភិបាល ឬអ្នកដឹងនាំប្រទេសជាតិត្រូវប្រកាន់នូវនយោបាយអព្យាក្រឹត្យ មិនកាន់ជើងទៅលខាងណាមួយឡើយគឺមិនលំអៀង ទោះតែមានការសូកប៉ានយ៉ាងណាក៏ដោយ។ មន្ត្រីរាជការត្រូវប្រកាន់គោលជំហរអព្យាក្រឹត្យ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login