ធាតុផ្សំនៃវប្បធម៍មានដូចខាងក្រោមៈ
- និមិត្តសញ្ញាៈ ជាអ្វីមួយដែលជានិមិត្តរូបដែលតំណាងអោយអ្វីមួយផ្សេងទៀតជាច្រើន។
- ភាសាៈ ជាមធ្យោបាយដែលធ្វើអោយមនុស្សយើងអាចផ្ទេរ និងបង្កើតបាននូវនិមិត្តសញ្ញាពីជំនាន់មួយទៅជំនាន់មួយទៀត ហើយភាសាក៏ធ្វើអោយមនុស្សមានការផ្លាស់ប្តូរទស្សនៈ គំនិត ការព្រួយបារម្ភ បំណងប្រាថ្នា និងបទពិសោធន៍ជាមួយគ្នា។
- តម្លៃៈ ជាស្តង់ដាទាំងទ្បាយណា ដែលក្រុមឬសង្គមមួយកំណត់ពីអ្វីមួយដែលសង្គមមួយចាត់ទុកថាសមរម្យ និងល្អ។
- បទដ្ឋានៈ ជាវិធានដែលរួមចំណែកក្នុងការដាក់កំរឹតចំពោះឥរិយាបថរបស់បុគ្គលអោយអនុវត្តតាមខ្នាតគំរូសង្គមអំពីអ្វីដែលសង្គមអាចយកបានឬមិនបាន ហើយបទដ្ឋានបង្កើតទ្បើងការពារសណ្តាប់ធ្នាប់សង្គមទាំងមូលអោយមានសន្តិសុខ។
- ការដាក់ទណ្ឌកម្មៈ ជានិតិវិធីដែលសង្គមប្រើប្រាស់សំរាប់ពង្រឹងការអនុវត្តបទដ្ឋាន ផ្តល់ការផ្តន្ទាទោស ឬការផ្តល់រង្វាន់។