Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដីចែកជា ៤ស្រទាប់គឺៈ

-ស្រទាប់ O : គឺស្រទាប់លើដែលជាស្រទាប់សម្បូរដោយសារធាតុសរីរាង្គ។ សំណល់រុក្ខជាតិរួមមានស្លឹកឬមែកឈើងាប់បន្សល់ទុកនៅក្នុងដីស្រទាប់ O ហើយរលួយបន្តិចម្តងៗ។

-ស្រទាប់ A : ស្ថិតនៅក្រោមស្រទាប់ O ដែលមានពណ៌ខ្មៅ និងសម្បូរដោយសារធាតុសរីរាង្គរលួយ។ ដីស្រទាប់ A អាចខ្សត់ជីជាតិ ព្រោះតែការលេចចេញនូវសារធាតុចិញ្ចឹមទៅស្រទាប់ដីជ្រៅខាងក្រោមទៀត។

-ស្រទាប់ B :  ស្ថិតនៅក្រោមដីស្រទាប់ A ដែលសម្បូទៅដោយសារធាតុចិញ្ចឹមដែលជ្រាបពីស្រទាប់លើៗ។ ស្រទាប់នេះច្រើនសម្បូរទៅដោយសមាសធាតុដែកនិងអាលុមីញ៉ូម។

-ស្រទាប់ C : ស្ថិតនៅក្រោមដីស្រទាប់ B ជាស្រទាប់ដែលផ្សំដោយកម្ទេចកម្ទីបានមកពីសំណឹកសិលាមេដោយភាគ។ ដីស្រទាប់ C​ ស្ថិតនៅជ្រៅបណ្តាលអោយឫសរុក្ខជាតិភាគច្រើនមិនអាចចាក់ចូលដល់ ហើយដីស្រទាប់នេះច្រើនតែឆ្អែតទឹក។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login