Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2020-03-28 14:20

ព្រៃឈើជាប្រភពភោគទ្រព្យធម្មជាតិកើតឡើងវិញ អាស្រ័យលើលក្ខខណ្ឌ៖

  • អាកាសធាតុ៖ ប្រទេសកម្ពុជាស្ថិតនៅតំបន់ត្រូពិច ទទួលឥទ្ធិពលខ្យល់់មូលសុង មានលក្ខណៈក្តៅហើយសើមមានភ្លៀងធ្លាក់កន្លះឆ្នាំ ខ្សត់ភ្លៀងកន្លះឆ្នាំ ( លក្ខខណ្ឌ​អាកាសធាតុមិនប្រែប្រួល ) អនុគ្រោះដល់ការលូតលាស់នៃរុក្ខជាតិនិងដំណាំគ្រប់ប្រភេទ 
  • បើមានភារកិច្ចការពារ ​និងគោរពច្បាប់បានល្អនោះព្រៃឈើនិងកើតឡើងវិញដូចដើម ។

ឧទាហរណ៍៖ រុក្ខទិវា , សហគមន៍នាំគ្នាដាំដើមឈើ ។


Answer 2


user icon
Teacher Sovannara
2021-04-09 20:29

ព្រៃឈើត្រូវបានគេចាត់ទុកថាជាធនធានធម្មជាតិដែលកើតឡើងវិញ អាស្រ័យទៅលើលក្ខខណ្ឌ៖

+លក្ខខណ្ឌពិសេសដោយឡែក៖ ព្រៃឈើអាចកើតពីប្រភពមិនចេះរីងស្ងួត ឬវាកកើតជាអចិន្ដ្រៃយ៍ ឬលូតលាស់បានលឿនបើគេប្រៀបធៀបនឹងធនធានមិនកើតឡើងវិញ ។

+លក្ខខណ្ឌអាកាសធាតុ៖ ប្រទេសកម្ពុជា ស្ថិតនៅតំបន់ត្រូពិច ទទួលឥទ្ធិពលខ្យល់មូសុង មានលក្ខណៈក្តៅហើយសើម មានភ្លៀងធ្លាក់កន្លះឆ្នាំ ខ្សត់កន្លះឆ្នាំ (លក្ខខណ្ឌអាកាសធាតុមិនប្រែប្រួល) អនុគ្រោះដល់ការលូតលាស់នៃរុក្ខជាតិ

+លក្ខខណ្ឌគ្រប់គ្រង៖ បើមានកិច្ចការពារ ការគោរពច្បាប់និងមានគោលនយោបាយរក្សាព្រៃឈើបានល្អ នោះព្រៃឈើនឹងកើតមានឡើងវិញដូចដើម បន្ទាប់ពីប្រមូលផលរួច ក្នុងលក្ខខណ្ឌសមស្របតាមច្បាប់ ។

ឧទាហរណ៍៖

-ថ្ងៃទិវាដាំកូនឈើ (រុក្ខទិវា ៩កក្កដា)

-បង្កើតសហគមន៍ នាំគ្នាដាំកូនឈើ

 (ធ្លាប់ចេញប្រឡងបាក់ឌុប ២០១៧)​

បញ្ជាក់៖ លោកគ្រូបន្ថែមចំណុចខ្លះ ដើម្បីឱ្យត្រូវនឹងស្ថានភាពបច្ចុប្បន្ន ។ 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login