Point Center Login Help

Ask question, post article, write experience get Point, learn more on Point Center

តើត្រូវមានវិធានការ បែបណាខ្លះឆ្លើយតបតម្រូវការខាងលើ ?

ប្រធានបទៈវិស័យយន្តការនិយោជក

ដើម្បីឆ្លើយតបតម្រូវការជំនាញនៅក្នុងវិស័យនានា ដែលមានការវិនិយោគខ្នាតធំនាពេលបច្ចុប្បន្ន និងទៅអនាគតទាមទារឲ្យមានការបង្កើតយន្តការសម្រាប់ឲ្យកម្លាំងពលកម្ម មានឱកាសទទួលបានជំនាញពាក់ព័ន្ធនឹងការងារកដោយមានការចូលរួមនិងគាំទ្រពីនិយោជក
ដោយ: ចំណេះដឹងទូទៅ នៅ 2019-03-02 01:39
718

តើត្រូវមានសកម្មភាពអ្វីខ្លះ ដើម្បីសម្រេចបាននូវសកម្មភាពអាទិភាពនេះ ?

ប្រធានបទៈសកម្មភាពអាទិភាព

នៅក្នុងកម្មវិធីទី២ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤. ២០១៨កចែងថា « ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ហើយដើម្បីសម្រេចបាននូវសកម្មភាពអាទិភាពនេះ នាយកដ្ឋានវិវាទការងារ និងអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុភូតនៅតាមគ្រប់មុខសញ្ញា ព្រមទាំងការិយាល័យការងារនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបង្កើតឲ្យមានលកយន្តការសម្របសម្រួលផ្ទៃក្នុងមួយសំដៅប្រមូលនូវចំណុចកប្រឈមថ្មីៗ ដែលអាចកើតឡើងនាពេលអនុវត្ត ដើម្បីធ្វើជាមូលដ្ឋានកែសម្រួលនិងឆ្លើយតបភ្លាមៗឬត្រៀមធ្វើជាធាតុចូលក្នុងផែនការយុទ្ធសាស្រ្តនាពេលខាងមុន
ដោយ: ចំណេះដឹងទូទៅ នៅ 2019-03-02 01:39
798

តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គួរមានវិធានការអ្វីខ្លះដើម្បីជំរុញកិច្ចខាងលើឲ្យមានប្រសិទ្ធិភាពខ្ពស់ ?

ប្រធានបទៈបណ្តុះបណ្តាលវិជ្ជាជីវៈ

ការធ្វើសុខដុមរមណីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងយន្តការកំណត់ប្រាក់ឈ្នួល តាមរយៈការរៀបចំកការធ្វើជាតំណាងនិងសំវាទសង្គម សុទ្ធសឹងជាចំណុចស្នួលរបស់អភិបាលកិច្ចល្អនៃទីផ្សារការងារនិងការងារសមរម្យ ។ កិច្ចអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ទាំងសេដ្ឋកិច្ចផ្លូវការ ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធរួមទាំងកម្លាំងពលកម្មផងនោះ អាចសម្រេចបានយ៉ាងល្អ គឺដោយសារទំនាក់ទំនងវិជ្ជាជីវៈដែលមានលក្ខណៈសុខដុម និងដែលកើតចេញពីសំវាទសង្គម និងការចរចារជាមូលសហភាព ។ ការធ្វើឲ្យប្រសើរឡើងនូវភាពជាតំណាងរបស់សហជីពតាមរយៈការរួមគ្នាដោះស្រាយបញ្ជាពាក់ព័ន្ធនឹងការអនុវត្តន៍ការងារមិនយុត្តិធម៌ (ទាំងខាងសហជីព ទាំងខាងនយោជិក ) រាប់គាំទ្ររើសអើងប្រឆាំងនឹងសហជីព ។ ការលើកស្ទួយការទទួលស្គាល់សិទ្ធិធ្វើការចរចារជាសមូភាព ការគាំទ្រដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងគណៈកម្មការប្រឹក្សាការងារដើម្បីសម្រេចបានទំនាក់ទំនងវិជ្ជាជីវៈដ៏សុខដុមទៅអនាគត
ដោយ: ចំណេះដឹងទូទៅ នៅ 2019-03-02 01:39
842

តើក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគួរតែមានវិធានការអ្វីខ្លះ ?

ប្រធានបទៈក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ

ការគ្រប់គ្រងនិងពលករទេសន្តប្រវេសន៍ ក្នុងការទទួលបានការងារសមរម្យ និងការទទួលស្គាល់ជំនាញដោយអនុលោមតាមយុទ្ធសាស្រ្តអាទិភាព របស់គោលនយោបាយស្តីពីទេសន្តប្រវេសន៍សម្រាប់កម្ពុជាត្រូវផ្តល់កិច្ចគាំទ្រស្តីពី« ការត្រួតពិនិត្យ និងប្រើប្រាស់ធនធានដែលទទួលបានពីទេសន្តប្រវេសន៍ការងារដើម្បីអភិវឌ្ឍន៍ » ជាពិសេសពាក់ព័ន្ធនិងការធ្វើសមាហរណកម្មឡើងវិញ នៅពេលពលករទេសន្តប្រវេសន៍វិលត្រឡប់មកវិញ
ដោយ: ចំណេះដឹងទូទៅ នៅ 2019-03-02 01:39
823

តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគួរមានវិធានការអ្វីខ្លះ ដើម្បីសម្រេចកិច្ចការខាងលើ ?

ប្រធានបទៈក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ

ឆ្លើយតបគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងអនុសញ្ញាអន្តរជាតិខាងការងារ រួមនឹងការចូលរួមធ្វើសម្រេចបានគោលដៅយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥ នៃនីតិកាលរដ្ឋសភា ក្នុងពង្រឹងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារជាបញ្ហាសំខាន់ក្នុងជ្រុងមួយនៃការកាត់បន្ថយភាពក្រីក្រ
ដោយ: ចំណេះដឹងទូទៅ នៅ 2019-03-02 01:39
858
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login