ដើម្បីឱ្យប្រទេសជាតិមានភាពរីកចម្រើនគេត្រូវយកចិត្តទុកដាក់លើវិស័យដូចជា ៖
ក. វិស័យវប្បធម៌មាន
- ចំណេះដឹង ៖ ជំនឿ សាសនា វិជ្ជា វិទ្យាស្យង់
- ផ្សព្វផ្សាយ ៖ ភាសា អក្សរ សញ្ញា អក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈព័ត៌មាន
- អនុវត្តន៍ ៖ ទំនៀមទំលាប់ ប្រពៃណី ការសិក្សា អប់រំ កីឡា ល្បែងកំសាន្ត ច្បាប់ ។
ខ. វិស័យសង្គមមាន
- គ្រឿងសង្គម ៖ លំនៅដ្ឋាន ចំណីអាហារ សំលៀកបំពាក់មុខរបរ
- របបសង្គម ៖ សេដ្ឋកិច្ច (កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម) សង្គមកិច្ច (សន្តិសុខ សុខភាព ការងារ) នយោបាយក្នុងប្រទេស (របៀបរបបច្បាប់គ្រប់គ្រង) និងនយោបាយក្រៅប្រទេស
- ទម្រង់សង្គម ៖ គ្រួសារ វណ្ណៈជាតិកំណើត វណ្ណៈការងារនិងស្ថាប័នផ្សេងទៀត ។