Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានជំនាញសមស្របទៅនឹងតម្រូវការទីផ្សារការងារ ទាមទារឲ្យមានវិធានការក្នុងការពង្រឹងគុណភាពនៃការអប់រំនិងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដូចជា ៖

  • លើកកម្ពស់ស្តង់ដារជាតិសមត្ថភាព ការធ្វើតេស្តបញ្ជាក់សមត្ថភាពនិងប្រព័ន្ធផ្តល់វិញ្ញាបនបត្រឲ្យស្របតាមស្តង់ដារវិស័យឯកជននិងឧស្សាហកម្ម ដោយយកស្តង់ដារអាស៊ានជាគោល
  • ពង្រឹងទំនាក់ទំនងនិងភាពស៊ីសង្វាក់គ្នា រវាងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងការអប់រំចំណេះដឹងទូទៅ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥.២០២៥
  • បង្កើតមជ្ឈមណ្ឌលគំរូ និងមជ្ឈមណ្ឌលធ្វើតេស្តបញ្ជាក់សមត្ថភាពដើម្បីគាំទ្រមុខរបរ និងជំនាញជាអាទិភាព
  • ផ្តល់កម្មវិធីស្ពានចម្លងជាបន្ត ដើម្បីកសាងសមត្ថភាពឲ្យសិស្សអាចចូលរៀនឡើងវិញ នៅតាមកម្រិតកម្មវិធីអប់រំចំណេះដឹងទូទៅ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
  • បង្កើតលទ្ធភាពក្នុងការផ្តល់ការអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់ក្រុមជនងាយរងគ្រោះ (សិស្សបោះបង់ការសិក្សាចំណេះដឹងទូទៅ ជនក្រីក្រ កុមារកំព្រា និងជនពិការ... )
  • ពង្រឹងគម្រោងឱកាសក្នុងការទទួលបានការអប់រំសម្រាប់ពលរដ្ឋគ្រប់វ័យ
  • បង្កើនបរិមាណ និងគុណភាពគ្រូដែលមានចំណេះដឹងចំណេះធ្វើនិងបទពិសោធន៍ឲ្យបានគ្រប់ៗគ្នា
  • ពង្រឹងគុណភាព  និងបង្កើនចំនួនគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនិង​រៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
  • ត្រួតពិនិត្យ តាមដាន និងវាយតម្លៃទៅលើការឆ្លើយតបនៃការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login