Point Center Login Help
Norway

ប្រឹងធ្វើឱ្យដូចគេ​​​​​​​​

By: Rosa-KH
Date: 2021-07-31 07:04
Category: Skill Experience
1026 0 0

ខ្លាចមិនចុះចំណោម, ខ្លាចគេមិនរាប់អាន, ខ្លាចគេថាខ្លួនអន់, ខំប្រឹងធ្វើខ្លួនឱ្យដូចគេ ទាំងដែលវាមិនមែនជាខ្លួនយើង។ ឃើញគេស្លៀកសំលៀកបំពាក់ថ្លៃ ខំប្រឹងទាំងត្រដរឱ្យបានដូចគេ។ គេចូលហាងទំនើបតែយើងចាយលុយមិនទាន់ដាច់ខែផង តែបែរជាដាច់លុយ។ ធ្វើអ្វីមិនប្រមាណខ្លួន សមត្ថភាពមិនដល់ តែធ្វើឫកដូចជាអ្នកមានហ៊ឺហារ! ឆ្ងល់ណាស់ថា ចេះហត់ឬទេ? ឬនេះជាអ្វីដែលអ្នកស្រឡាញ់? តើអ្នកពិតជាសប្បាយចិត្តនឹងធ្វើវា ឬអ្នកគ្រាន់តែសម្តែង ចង់ឱ្យអ្នកដទៃមើលមកអ្នកថាឡូយអស្ចារ្យ?

ពីតូចដល់ធំ ខ្ញុំតែងតែធ្វើជាខ្លួនឯង។ ប៉ុន្តែមានពេលខ្លះ ខ្ញុំក៏ធ្លាប់ធ្វើរឿងដែលត្រឹមតែចង់ផ្គាប់ចិត្តអ្នកដទៃខ្លះដែរ ពេលខ្លះអារម្មណ៍ខ្ញុំប្រាប់ថា គួរតែធ្វើឱ្យចុះចំណោមគេខ្លះទៅ ពីព្រោះយើងក៏រស់ក្នុងសង្គមជាមួយគេដែរ។ ខ្ញុំក៏បណ្តោយតាមអារម្មណ៍ តែវាធ្វើឱ្យខ្ញុំនឿយហត់ធ្វើបានតែមួយរយៈពេលខ្លី ទើបខ្ញុំដឹងថា នេះមិនមែនខ្ញុំជាខ្លួនឯងនោះទេ។ បើចំណោមមនុស្សមួយក្រុមនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ថា មានសម្ពាធយ៉ាងនេះ ហេតុអ្វីខ្ញុំត្រូវទ្រាំ? តើទ្រាំដើម្បីអ្វី? ហេតុអ្វីបានខ្ញុំត្រូវផ្លាស់ប្តូរខ្លួនឯងដើម្បីអ្នកដទៃ?

ការផ្លាស់ប្តូរខ្លួនឯងមិនមែនជារឿងមិនល្អនោះទេ។ ប៉ុន្តែយើងគួរផ្លាស់ប្តូរដើម្បីខ្លួនឯង មិនមែនដោយសារតែមាត់របស់អ្នកដទៃ។ មានគេទើសយើងច្រើនណាស់ ហើយផ្គាប់ចិត្តអ្នកណាក៏មិនត្រូវទាំងអស់នោះដែរ។ យើងអាចនឹងវង្វេងខ្លួនឯងមួយពេលខ្លី។ វាមិនអីនោះទេ សំខាន់យើងដឹងហើយ យើងត្រូវស្វែងរកខ្លួនឯងត្រលប់មកវិញ។ រស់ជាខ្លួនឯង យើងមានខួរក្បាល និងបេះដូងសម្រាប់ដឹកនាំផ្លូវជីវិតរបស់យើង។

-----------------------------------

អត្ថបទ៖ ពីមិត្តអ្នកអាន


Reference:

https://web.facebook.com/seavphovjivet/photos/a.480926475447694/1826676227539372/

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login